25/01/2021 15:43 GMT+7 print

ទីក្រុងហាណូយប្តេជ្ញាចិត្តរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ

ភាពជោគជ័យរបស់ទីក្រុងហាណូយមិនត្រឹមតែមានអត្ថន័យសម្រេចកំណត់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់  សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនៅទីក្រុងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ភាពជោគជ័យទាំងមូលនៃការបោះឆ្នោតទូទាំងប្រទេសទៀតផង។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ២៣ មករា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមសមាជិកសភាទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ទីក្រុងហាណូយមិនត្រឹមតែមានអត្ថន័យសម្រេចកំណត់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់  សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សនៅ ទីក្រុងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ភាពជោគជ័យទាំងមូលនៃការបោះឆ្នោតទូទាំងប្រទេសទៀតផង។  ដើម្បីអនុវត្តន៍ការងារទាំងនេះឱ្យបានល្អនោះ លោក Vuong Dinh Hue បានស្នើឲ្យ គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គមត្រូវ សិក្សាដោយយកចិត្តទុកដាក់នូវបទប្បញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតនិងសេចក្តីណែនាំរបស់មជ្ឈឹមផងដែរ៕