19/01/2021 15:48 GMT+7 print

កម្មវិធីប្រគល់រង្វាន់តន្ត្រីវៀតណាមឆ្នាំ ២០២០ ប្រគល់រង្វាន់ជូនវណ្ណកម្មចំនួន ៧៨ ដែលមានគុណភាពឆ្នើមលើគ្រប់ប្រភេទ

នៅឆ្នាំ ២០២០ សមាគមតន្រ្តីករវៀតណាមទទួលបានវណ្ណកម្មចំនួន ២០៥ ពីអ្នកនិពន្ធចំនួន ២០៥ នាក់ដែលជាសមាជិកមកពីគ្រប់ខេត្ត / ក្រុងនៅទូទាំងប្រទេស ដោយបានផ្ញើវណ្ណកម្មរបស់ខ្លួនមកកាន់កម្មវិធី «រង្វាន់តន្រ្តី» ក្រោមគ្រប់ប្រភេទ។

សិល្បករប្រជាជនលោក Pham Ngoc Khoi (ខាងស្តាំ) ប្រគល់រង្វាន់របស់សមាគមតន្រ្តីករវៀតណាមដល់សិល្បករ។ (រូបថត៖ Vietnam+)


នាថ្ងៃទី ១៧ ខែមករានៅទីក្រុងហាណូយ សមាគមតន្រ្តីករវៀតណាមបានរៀបចំពិធីប្រគល់រង្វាន់តន្ត្រីវៀតណាម នៅឆ្នាំ ២០២០ ។ នៅឆ្នាំ ២០២០ សមាគមតន្រ្តីករវៀតណាមទទួលបានវណ្ណកម្មចំនួន ២០៥ ពីអ្នកនិពន្ធចំនួន ២០៥ នាក់ដែលជាសមាជិកមកពីគ្រប់ខេត្ត / ក្រុងនៅទូទាំងប្រទេស ដោយបានផ្ញើវណ្ណកម្មរបស់ខ្លួនមកកាន់កម្មវិធី «រង្វាន់តន្រ្តី» ក្រោមគ្រប់ប្រភេទ។

ក្រុមប្រឹក្សាសិល្បៈបានជ្រើសរើសនិងប្រគល់រង្វាន់សម្រាប់វណ្ណកម្មចំនួន ៧៨ និងវណ្ណកម្មដែលមានគុណភាពល្អបំផុតលើគ្រប់ប្រភេទផងដែរ។

គួរបញ្ជាក់ថានៅក្នុងពិធីប្រគល់រង្វាន់នេះ គណៈកម្មការរៀបចំកម្មវិធីក៏បានសំដែងវណ្ណកម្មជាច្រើនដែលឈ្នះរង្វាន់តន្ត្រីឆ្នាំ ២០២០ ផងដែរ៕