12/01/2021 18:35 GMT+7 print

ជំងឺរាតត្បាតកូវីដ១៩ ៖ មានមនុស្សជាង ៩០ លាននាក់ឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក

ការព្យាបាលអ្នកជម្ងឺដែលឆ្លងកូវីដ១៩ នៅមន្ទីរពេទ្យនៅមន្ទីរពេទ្យAachen នៃប្រទេសអាល្លឺម៉ង់ខាងលិច (រូបថត៖ AFP / VNA)
 

ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សសរុបចំនួន ៩០.៦៦៩.០១៩ នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ មានមនុស្សចំនួន ១.៩៤២.៥១២ នាក់បានស្លាប់។

យោងតាមទិន្នន័យក្នុងគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ៖ ៣០ ព្រឹក ថ្ងៃទី ១១ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សសរុបចំនួន ៩០.៦៦៩.០១៩ នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ មានមនុស្សចំនួន ១.៩៤២.៥១២ នាក់បានស្លាប់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន  ២២.៩១០.១៤០ នាក់ និងអ្នកស្លាប់ចំនួន ៣៨៣.២៤២ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអង់គ្លេស។ ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១០ ខែមករា ប្រទេសជប៉ុនបានប្រកាសពីការរកឃើញទម្រង់បំលែងថ្មីនៃវីរុស SARS-CoV-2 ដែលមានទម្រង់រចនាសម្ព័នខុសប្លែកពីវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ វិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លងជាតិនៃប្រទេសជប៉ុនបានរាយការណ៍ពីករណីទាំងនេះទៅអង្គការសុខភាពពិភពលោក (WHO) ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម