12/01/2021 18:35 GMT+7 print

បើកកិច្ចប្រជុំលើកទី៥២របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)
 

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញធ្វើជាអធិបតីនៅពិធីបើក កិច្ចប្រជុំលើកទី៥២របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។

ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បាន ឲ្យដឹងថា គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដោត សំខាន់ទៅលើការ ផ្ដល់មតិអំពីការងារត្រៀមរៀបចំឲ្យការបោះ ឆ្នោតជ្រើសរើសសមាជិកសភា នីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦; បណ្ដាសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារអាណត្តិ ២០១៦-២០២១របស់ប្រធានរដ្ឋ ប្រធានតុលាការប្រជាជនកំពូល ប្រធាន អយ្យការប្រជាជនកំពូល និងសវនកម្មរដ្ឋ ក៏ដូចជាបញ្ហាសំខាន់ផ្សេងៗទៀត។

បន្ទាប់ពីពិធីបើក អង្គប្រជុំបានពិចារណាហើយអនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីបទបញ្ញត្តិនៃការងារបោះឆ្នោត៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម