08/01/2021 14:21 GMT+7 print

វៀតណាមបន្តផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់

អនុរដ្ឋមន្រ្តីការបរទេស លោក Le Hoai Trung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

អនុរដ្ឋមន្រ្តីការបរទេស លោក Le Hoai Trung នាថ្ងៃទី៦ ខែមករា បានចូលរួមនិងថ្លែងនៅឯសម័យប្រជុំបើកទូលាយតាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលដឹកនាំដោយប្រធានាធិបតី Tuynidi  Kais Saied ប្រធានក្រុមប្រឹក្សាសន្តិសុខ ខែមករា ជាមួយប្រធានបទ “បញ្ហាប្រឈមក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិក្នុងបរិបទនៃអស្ថិរភាពជាច្រើន”។

ថ្លែងនៅក្នុងសម័យប្រជុំនោះ អនុរដ្ឋមន្រ្តីការបរទេសលោក Le Hoai Trung បានវាយតម្លៃថា នៅឆ្នាំ ២០២០ ការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩  បានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈអស្ថេរភាពរបស់ពិភពលោក ក៏ដូចជាដែនកំណត់នៃសមត្ថភាពរបស់ពិភពលោកក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនានា ជាពិសេសនៅពេលដែលជំងឺរាតត្បាតវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងស្ថានភាពជម្លោះ អំពើហឹង្សាមិនទាន់ឃើញទីបញ្ចប់នៅតំបន់ជាច្រើន។ ក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខគួរតែស្វែងរកវិធីសាស្រ្តគ្រប់ជ្រុងជ្រោយនិងរួមបញ្ចូលគ្នារក្សាសាមគ្គីភាពនិងភាពអត់ធ្មត់ រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ ដើម្បីបង្កើតឡើងការផ្លាស់ប្តូរជាវិជ្ជមាន។ អនុរដ្ឋមន្រ្តី លោក Le Hoai Trung បានអះអាងថា វៀតណាមយល់ច្បាស់អំពីគ្រោះថ្នាក់ដល់សន្តិភាពពិភពលោក បញ្ហាប្រឈមថ្មីៗ ដូចជាការប្រែប្រួលអាកាសធាតុ ការរីករាលដាលជំងឺរាតត្បាត ឬវិបត្តិក្នុងតំបន់និងអន្តរជាតិដទៃទៀត។

ក្នុងឱកាសនេះលោកអនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាសមាជិកសកម្មរបស់អាស៊ាននិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបន្តផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការនានាក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាទប់ស្កាត់ជម្លោះនិងត្រៀមជាស្រេច សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីពិភពលោកយើងកាន់តែស្រស់បំព្រងនិងមានស្ថេរភាពជាង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម