05/01/2021 10:18 GMT+7 print

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវល្បឿន លឿន My Thuan – Can Tho និងដាក់ឲ្យដំណើរការខ្សែផ្លូវ Trung Luong – My Thuan

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅពិធីនេះ។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅខេត្ត Vinh Long នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ គម្រោងផ្លូវល្បឿនលឿន My Thuan – Can Tho ហើយអនុវត្តពិធីការដាក់ ឲ្យដំណើរការខ្សែផ្លូវល្បឿនលឿន Trung Luong – My Thuan។

គម្រោងផ្លូវល្បឿនលឿនទាំងពីរនេះគឺជាផ្នែកដ៏សំខាន់ៗនៃខ្សែផ្លូវ ល្បឿនលឿនទីក្រុងហូជីមិញទៅកាន់ខេត្ត Ca Mau ដែលស្ថិតនៅក្នុង ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខការពារជាតិនៃភូមិភាគខាងត្បូង។ អញ្ជើញថ្លែងនៅពិធីបើកការដ្ឋាន សាងសង់ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

“ត្រូវតែសម្រេចឲ្យបានការសាងសង់ខ្សែផ្លូវល្បឿនលឿនទីក្រុង ហូជីមិញ - Trung Luong – My Thuan – Can Tho ហើយបើកសម្ពោធខ្សែ ផ្លូវល្បឿនលឿន My Thuan – Can Tho នាឆ្នាំ២០២២ ដូចការសន្យារបស់ វិនិយោគិននៅថ្ងៃនេះ។ នេះជាការខិតខំប្រឹងប្រែងដ៏ធំធេងដើម្បីរួមចំណែក ដល់ការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នានៅតំបន់ដីសណ្ដទន្លេ Cuu Long”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម