26/12/2020 15:47 GMT+7 print

ពិធីលើកសរសើរនិស្សិតឆ្នើមឆ្នាំ ២០២០

នាយប់ថ្ងៃទី ២៥ ធ្នូ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីលើកសរសើរដល់សិស្សានុសិស្សនិងនិស្សិតឆ្នើម ក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូ ជីមិញ ឆ្នាំ ២០២០។

សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស លោក Tran Quoc Vuong និងរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល  Phung Xuan Nha បានប្រគល់ប័ណ្ណសរសើរដល់បុគ្គលដែលមានស្នាដៃឆ្នើម


សិស្សានុសិស្សនិងនិស្សិតចំនួន ១៣០ នាក់ ត្រូវបានលើកសរសើរនៅក្នុងពិធី សុទ្ធតែជាគំរូដ៏ឆ្នើមក្នុងសកម្មភាពសិក្សារៀនសូត្រ ជាគំរូនៃសីលធម៍ របៀបរស់នៅ ស្មារតីសាមគ្គីភាព ទឹកចិត្តមេត្តាធម៌ ភាពស្មោះត្រង់ និងស្នេហាមាតុភូមិ ស្រុកកំណើត។ ជាពិសេស ទទួលបានស្នាដៃខ្ពស់ ក្នុងការប្រកួតប្រជែងទាំងក្នុងនិងក្រៅប្រទេស។ ថ្លែងនៅក្នុងពិធីលើកសរសើរនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលលោក Phung Xuan Nha បានអះអាងថា៖ “ខ្ញុំសូមអបអរសាទរ និងសូមកោតសរសើរ ហើយសង្ឃឹមថា ប្អូនសិស្សានុ សិស្ស និស្សិតទាំងអស់នេះនឹងក្លាយជាគំរូល្អក្នុងការរៀនសូត្រ ការហាត់ពត់លត់ដំនិងផ្សព្វផ្សាយពីអំពើល្អជាវិជ្ជមានដល់សិស្សានុសិស្សនិងនិស្សិតជាច្រើននៅតាមសាលានីមួយៗ។ ខ្ញុំស្នើថានាពេលខាងមុខនេះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្ស កម្មាភិបាលនិងបក្ខជននីមួយៗ បន្តនាំយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញទៅក្នុងកម្មវិធីសកម្មភាព និងភារកិច្ចសម្រាប់ឆ្នាំសិក្សានីមួយៗ ដោយផ្សារភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ”។

ក្នុងក្របខ័ណ្ឌនៃពិធីលើកសរសើរនេះ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានធ្វើការបូកសរុបនិងប្រគល់រង្វាន់នៃការប្រឡង “យុវជនរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធាន ហូជីមិញ” ឆ្នាំ ២០២០៕