22/12/2020 16:10 GMT+7 print

មហោស្រពអាវផាយ និងម្ហូបអាហារ Hue ឆ្នាំ ២០២០ បានបិទបញ្ចប់ជាផ្លូវការ

តាមរយៈមហោស្រពម្ហូបអាហារបានឧទ្ទេនាមអំពីម្ហូបអាហារ និងភេសជ្ជៈជាច្រើនដល់ភ្ញៀវទាំងជាតិ និងអន្តរជាតិ។

មហោស្រពអាវផាយ និងម្ហូបអាហារ Hue ឆ្នាំ ២០២០ បានបិទបញ្ចប់ជាផ្លូវការ


នាយប់ថ្ងៃទី ២០ ខែធ្នូ នៅខេត្ត Thua Thien – Hue បានប្រព្រឹត្តិទៅពិធីបិទ មហោស្រព អាវផាយ និងម្ហូបអាហារ Hue ឆ្នាំ ២០២០។ ដោយបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ខែធ្នូមក មហោស្រពអាវផាយ និងម្ហូបអាហារ Hue ឆ្នាំ ២០២០ រួមមានប្រឹត្តិការណ៍ជាច្រើន ដោយឆ្ពោះទៅរកសហគមន៍ជាច្រើន ដូចជា លំហរដាក់តាំងបង្ហាញអាវផាយ និងការបង្ហាញមុខរបរប្រពៃណីជាមួយពាណិជ្ជសញ្ញាកាត់ដេរចំនួន ១៦ ជាដើម។ ទន្ទឹមនឹងនេះតាមរយៈមហោស្រពម្ហូបអាហារបានឧទ្ទេនាមអំពីម្ហូបអាហារនិងភេសជ្ជៈជាច្រើនដល់ភ្ញៀវទាំងជាតិនិងអន្តរជាតិផងដែរ៕