15/12/2020 11:58 GMT+7 print

សន្និបាតមជ្ឈឹមលើកទី១៤៖ ឧទ្ទេសនាមកម្មាភិបាលចូលរួមការិយាល័យ នយោបាយនិងគណៈលេខា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញថ្លែងនៅសន្និបាតមជ្ឈឹមលើកទី១៤។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សន្និបាតមជ្ឈឹមលើកទី១៤នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាម​នីតិកាលទី១២ បានប្រារព្ធធ្វើឡើងយ៉ាង ឱឡារិកនៅរដ្ឋធានីហាណូយ។

អញ្ជើញថ្លែងនៅសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ សន្និបាតមជ្ឈឹមលើកទី១៤ ដែលជាសន្និបាតចុងក្រោយនៃអាណត្តិគណៈ កម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ដោយពិភាក្សាអំពីខ្លឹមសារដ៏សំខាន់និង សារវ័ន្តនានា ដែលដំបូងបង្អស់គឺការក្រេបយកមតិយោបល់ សុក្រិតឯកសារ ដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស។ លោកអគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមអញ្ជើញមានប្រសាសន៍ថា៖ “មតិយោបល់ភាគច្រើនបានចាត់ទុកថា សេចក្ដីព្រាងឯកសារត្រូវបាន តាក់តែងយ៉ាងយកចិត្តទុកដាក់ ហ្មត់ចត់ ប្រយ័ត្នប្រយែង មានការផ្លាស់ប្ដូរថ្មី លក្ខណៈវិទ្យាសាស្ត្រ ធានាបាននូវគុណភាព មានការផ្សាភ្ជាប់រវាងទ្រឹស្ដីនិង ការពិតជាក់ស្ដែង។ខ្លឹមសារនៃសេចក្ដីព្រាងឯកសារឆ្លុះបញ្ចាំងបាននូវ បំណងប្រាថ្នារបស់កម្មាភិបាល បក្ខជន ប្រជាជន បង្ហាញឲ្យឃើញនូវប្រាជ្ញា ដ៏ខ្ពង់ខ្ពស់របស់បក្ស ហើយឆ្លុះបញ្ចាំងយ៉ាងសត្យានុម័ត គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវចំពោះស្នាដៃដែលយើងសម្រេចបាន ក៏ដូចជាកំហិត គុណវិបត្តិ នៅ សេសសល់ និងមូលហេតុ មេរៀនបទពិសោធន៍ ផងដែរ។ ពីនោះ កំណត់ត្រឹមត្រូវនិងចំគោលដៅ ភារកិច្ច ដំណោះស្រាយសំខាន់ៗ ដើម្បី អភិវឌ្ឍប្រទេសជាតិទាំងមូលនិងវិស័យនីមួយៗ”។

ខ្លឹមសារមួយដែលត្រូវបានយកចិត្តទុកដាក់ពិសេសនៅសន្និបាតលើកនេះ គឺការឧទ្ទេសនាមកម្មា ភិបាលចូលរួមការិយាល័យនយោបាយនិងគណៈ លេខានីតិកាលទី១៣។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា នៅសន្និបាតមជ្ឈឹមលើកទី១៣នាពេលកន្លងទៅ មជ្ឈឹមបានបោះឆ្នោតឧទ្ទេសនាមកម្មាភិបាលចូលកាន់តំណែងជាសមាជិក ផ្លូវការនៃជ្ឈឹមបក្ស សមាជិក បម្រុងនៃមជ្ឈឹមបក្ស និងសមាជិកគណៈកម្មា ធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១៣។ ការត្រៀមរៀបចំកម្មាភិបាល ចូលរួមការិយាល័យនយោបាយនិងគណៈលេខានីតិកាលទី១៣ គឺជា ការងារសំខាន់បំផុត ដែលពាក់ព័ន្ធដល់ជោគជ័យនៃមហាសន្និបាតលើកទី ១៣របស់បក្សក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មីផងដែរ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម