24/11/2020 13:48 GMT+7 print

សហរដ្ឋអាមេរិក មានបំណងចង់​ជំរុញ​ទំនាក់ទំនង​ភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយ​ជាមួយវៀតណាម ប្រកបដោយស្ថិរភាព និងចីរភាព

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានថ្លែងសុន្ទរកថា និងជួបសំណេះសំណាលជាមួយនិស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សាស្រាវរបស់វិទ្យាស្ថានការទូត នៃទីក្រុងហាណូយ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានអះអាងថា សហរដ្ឋអាមេរិកគោរព ហើយមានបំណងចង់ជំរុញទំនាក់ទំនង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ប្រកបដោយស្ថិរភាពនិងចីរភាព ដោយឈរលើមូលដ្ឋាន គោរពរបៀបរបបនយោបាយរបស់គ្នា ទៅវិញទៅមក ហើយសហរដ្ឋអាមេរិក គាំទ្រវៀត ណាមដែលជាប្រទេស “ខ្លាំងមាំមួន ឯករាជ្យ និងវិបុលភាព”។ ទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien បានអបអរសាទរវៀតណាម ដែលបានបំពេញនូវតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំដ៏លំបាកនេះប្រកបដោយជោគជ័យ ព្រមទាំងអះអាងថា សហរដ្ឋអាមេរិក គាំទ្រតួនាទីមជ្ឈភាបរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនឹងបន្តកសាងនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក-អាស៊ាននិងទំនាក់ទំនង ភាព ជាដៃគូសហរដ្ឋអាមេរិក - មេគង្គ។ លើសពីនេះទៅទៀត លោក Robert O’Brien ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ហើយមានបំណងថា ភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួលគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម