15/12/2020 10:02 GMT+7 print

APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម

ក្លាយជាសមាជិកជាផ្លូវការនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ១៩៩៨ អស់រយៈពេល ២២ ឆ្នាំកន្លងមក​ ប្រទេស​វៀតណាម​តែងតែជាសមាជិកសកម្ម ​ប្រកបដោយការ​ទទួលខុសត្រូវចូលរួមចំណែកយ៉ាងសកម្មនិង ប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវេទិកាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

នៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ១៩៩៦ រដ្ឋាភិបាលវៀតណាមបានដាក់ពាក្យសុំចូលរួមក្នុង APEC ។ នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ១៩៩៨ APEC បានប្រកាសទទួលស្គាល់ជាផ្លូវការនូវសមាជិកថ្មីចំនួន ៣ រួមមាន៖ ប្រទេសវៀតណាម ប្រទេសរុស្ស៊ីនិងប្រទេសប៉េរូ។ ក្នុងរយៈពេល ២២ ឆ្នាំកន្លងមក ប្រទេសវៀតណាមបានចូលរួមយ៉ាងសកម្មនិងចូលរួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងការអភិវឌ្ឍនៃវេទិកាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

នាបច្ចុប្បន្ននេះ APEC គឺជាវេទិកាដែលមានការចូលរួមពីដៃគូសេដ្ឋកិច្ចឈានមុខគេជាច្រើនរបស់វៀតណាមដែលស្មើនឹង ៧៥% នៃពាណិជ្ជកម្ម ៦០% នៃតម្លៃនៃការនាំចេញ ៨០% នៃតម្លៃនៃការនាំចូល ៨៨% នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ៣៨% នៃជំនួយផ្ទាល់ (ODA) និង ៧៩% នៃបរិមាណភ្ញៀវទេសចរបានមកដល់ប្រទេសវៀតណាម។ 

ខណៈពេល ៨ ឆ្នាំក្រោយ ចាប់ទាំងពីចូលរួម APEC នៅឆ្នាំ ២០០៦ ប្រទេសវៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ជាលើកដំបូង។ ដោយមានសកម្មភាពជាង ១០០ ក្នុងនោះសំខាន់បំផុតគឺសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC បានរៀបចំ នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០០៦ ឆ្នាំ APEC ២០០៦  គឺជាព្រឹត្តិការណ៍ដែលទទួលបានជោគជ័យ។ កិច្ចប្រជុំកំពូល APEC លើកទី ១៤ នៅទីក្រុងហាណូយ(Ha Noi) បានអនុម័តលើឯកសារចំនួន ៣ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ APEC ។

ខណៈ ពេល ១១ ឆ្នាំក្រោយមកក្នុងឆ្នាំ ២០១៧ ជាលើកទី ២ វៀតណាមបានទទួលតួនាទីជាម្ចាស់ផ្ទះAPEC ដោយមានសកម្មភាពចំនួន ២៤៣ បានរៀបចំឡើងដែលទាក់ទាញការចូលរួមពីប្រតិភូជាង ២១.០០០ នាក់។ តួនាទីនិងការរួមចំណែករបស់វៀតណាមត្រូវបានកោតសរសើរជាពិសេសនៅពេលដែលវៀតណាមធ្វើជាអធិបតីក្នុងការផ្តួចផ្តើមការពិភាក្សាស្តីពីការអភិវឌ្ឍចក្ខុវិស័យថ្មីសម្រាប់វេទិកា APEC បន្ទាប់ពីឆ្នាំ ២០២០ ។ ទន្ទឹមនឹងនេះ កិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើង នៅពេលដែលកិច្ចសន្ទនាលើកដំបូង រវាងថ្នាក់ដឹកនាំ APEC ជាមួយអាស៊ាន និងការដែលវៀតណាមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូល ដាណាំង (Da Nang) ឆ្នាំ ២០១៧ ។


នាល្ងាចថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ (ម៉ោងនៅហាណូយ) (Ha Noi ) លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី ២៧ ដែលបានធ្វើឡើង តាមរយៈតាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Tan Sri Muhyiddin Yassin។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នៅរដ្ឋធានីហាណូយ (Ha Noi)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថា នៅរដ្ឋធានីហាណូយ(Ha Noi)។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចជាសមាជិក APEC ដែលបានអនុម័ត“ ចក្ខុវិស័យនៃ APEC Putrajaya ២០៤០” ។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ (Ha Noi) លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh និងលោកអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មTran Quoc Khanh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងរដ្ឋមន្រ្តីការបរទេស – សេដ្ឋកិច្ចAPEC លើកទី ៣១ តាមប្រព័ន្ធវេដេអូ។
រូបថត៖ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ចាប់តាំងពីចូលរួមក្នុងវេទិកា APEC ប្រទេស​វៀតណាមគឺជាសមាជិកសកម្មក្នុងចំណោមបណ្តាសមាជិកដែលបានលើកឡើងយ៉ាងសកម្មនិងចូលរួមប្រកបដោយជោគជ័យនៅក្នុងគំនិតផ្តួចផ្តើមជាង ៨០ លើ​វិស័យ​​ជាច្រើន​ រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ​ កិច្ចសហប្រតិបត្តិ​ការ​ខាង​បច្ចេកទេស​និង​សុខភាព​…​ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងសំរាប់ APEC តាមរយៈការផ្តួចផ្តើមគំនិត​ដើម្បី​កាត់បន្ថយ​គំលាតនៃការអភិវឌ្ឍន៍ ដោះស្រាយ​នឹង​ការ​គំរាមកំហែង​នៃបញ្ហាភេរវកម្ម ​គ្រោះមហន្តរាយ​ធម្មជាតិ ជំងឺរាតត្បាត ការធ្វើកំណែទម្រង់ APEC ប្រកបដោយ​​ប្រសិទ្ធភាព​និងខ្លាំងក្លា ដែលស្រប​នឹង​ការវិវឌ្ឍថ្មីនៃស្ថានភាពក្នុង​តំបន់​​និងពិភពលោក…

ជាពិសេស​ នៅឆ្នាំ ២០២០ វៀតណាមបានចូលរួមយ៉ាង​សកម្មក្នុងកិច្ចប្រជុំនិងសន្និសីទ APEC ចំនួនជិត ១០០ (ទាំងដោយផ្ទាល់និងតាមប្រព័ន្ធវេដេអូ) ជាពិសេស​អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ / កិច្ចសន្ទនា​ថ្នាក់​រដ្ឋមន្ត្រីចំនួន ៩ រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រី​ទេសចរណ៍​កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំ​កំពូល​ស្តីពី​សុខាភិបាលនិងសេដ្ឋកិច្ច កិច្ចសន្ទនា​គោលនយោបា​យ​ជាន់ខ្ពស់ស្តីពីសន្តិសុខស្បៀងអាហារ កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រីស្តីពីការកែទម្រង់រចនាសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី សហគ្រាសធុនតូចនិងមធ្យមវេទិកា​ស្ត្រី​និង​សេដ្ឋកិច្ច​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ វៀតណាមក៏ចូលរួមយ៉ាងសកម្ម​​និង​កសាងទិសដៅសហប្រតិបត្តិការសំខាន់ៗជាច្រើនរបស់ APEC ដូចជា៖ ចក្ខុវិស័យ APEC ក្រោយឆ្នាំ ២០២០ (នេះគឺជាសំណើសំខាន់មួយរបស់វៀតណាម។ ទន្ទឹមនឹង​នេះវៀតណាមក៏មានតួនាទីជាអនុប្រធាន​នៃក្រុម​កសាង​ចក្ខុវិស័យ APEC ) ចក្ខុវិស័យថាមពល APEC បន្ទាប់ពីឆ្នាំ ២០២០ កម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធ APEC ដំណាក់​កាល​ឆ្នាំ ២០២១ - ២០២៥ (ក្នុងនាម​ជាមេក្រុមការងារ) ។  សេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ ក៏ដូច​ជារបាយការណ៍​ទាក់ទង​នឹងសកម្មភាពរបស់ APEC …
 
ដោយមានការរួមចំណែកយ៉ាងសំខាន់និងជាក់ស្តែងរបស់វៀតណាមសម្រាប់ APEC ក្នុងរយៈពេល ២២ ឆ្នាំ​នៃការ​ចូលរួម ​វៀតណាមត្រូវបានសមាជិក APEC ជឿជាក់​និងវាយតម្លៃខ្ពស់។
 
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅឆ្នាំ ២០២០ កិត្យានុភាពរបស់វៀតណាមបានលើកកម្ពស់ ជាពិសេស​ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិក​មិន​អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិវៀតណាមបន្តអនុវត្តគោលនយោបាយ​សមាហរណកម្ម​អន្តរជាតិ ​លើកកម្ពស់និងបង្កើនទំនាក់​ទំនង​ការបរទេសពហុភាគី។


ក្រុមហ៊ុន InnoGenEx (ក្រុមហ៊ុនវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្តរជាតិ) បានចាប់ផ្តើមស្រាវជ្រាវឧបករណ៍ធ្វើតេស្ត ( Kit) រកឃើញជំងឺ Covid – 19 យ៉ាងឆាប់រហ័ស។ ឧបករណ៍ធ្វើតេស្តរកឃើញជំងឺ Covid – 19 ដែលទទួលស្តង់ដាររបស់អឺរ៉ុបដែលជួយគាំទ្រដល់បណ្តាប្រទេស APEC ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19។
រូបថត៖ កាសែតរូបភាពវៀតណាម


គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រុមនាវារបស់វៀតណាមមាននាវាចំនួន ១.៥៦៨ គ្រឿងដែលមានចំណុះ ប្រមាណ៤,៨ លាន GT, បរិមាណចំណុះផ្ទុកសរុបប្រមាណ ៧,៨ លាន DWT។ ក្រុមនាវារបស់វៀតណាមស្ថិតនៅលំដាប់ទី ៤ ក្នុងតំបន់អាស៊ាននិងលំដាប់ទី ៣០ លើពិភពលោក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ការចូលរួមក្នុង APEC គឺជាឱកាសមួយសម្រាប់សហគមន៍សហគ្រាសវៀតណាមដែលចូលរួមក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរដើម្បីមានឱកាសសម្របសម្រួលជាមួយវិនិយោគិនអ្នកទិញធំ ៗ ដោយហេតុនេះទទួលការវាយតម្លៃ កសាងយុទ្ធសាស្ត្រធ្វើអាជីវកម្ម ក្នុងរយៈពេលវែងរបស់សហគ្រាស។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម



VinEco មានកសិដ្ឋានដាំបន្លែស្អាតចំនួន ១៤ និងប្រព័ន្ធបន្ទប់ពិសោធន៍បានវិនិយោគរាប់លានដុល្លារ ដែលស្ថិតនៅគ្រប់តំបន់នៃប្រទេសវៀតណាមដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីស្រាអែលកំពុងអភិវឌ្ឍទីផ្សារក្នុងស្រុកនិងឆ្ពោះទៅកាន់នាំចេញនៅក្នុង APEC ។
រូបថត៖ កាសែតរូបភាពវៀតណាម



ជាផ្នែកមួយនៃគម្រោងដើម្បីកែលំអលទ្ធភាពពលកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាមដែលអនុវត្តដោយ JICA អស់រយៈពេល ៣ ឆ្នាំឧបករណ៍ 5S បានបង្ហាញប្រសិទ្ធភាពក្នុងការជួយសហគ្រាសវៀតណាមជាច្រើនលើវិស័យឧស្សាហកម្មគាំទ្រ“ បង្កើតការផ្លាស់ប្តូរ” ក្នុងការលើកកម្ពស់ទិន្នផលរបស់កម្មករ។ នៅក្នុងរូបថត៖ អ្នកស្ម័គ្រចិត្ត Mutoចូលរួមក្នុងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត JICA ទៅធ្វើការ នៅមន្ទីរផែនការនិងវិនិយោគខេត្ត ហាយផុង (Hai Phong )ដោយមានគោលបំណងជួយសហគ្រាសវៀតណាម បង្កើនគុណភាពនិងទិន្នផល។ រូបថត៖ កាសែតរូបភាពវៀតណាម


ក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាមគ្រុបជំរុញផលិតកម្មសម្រាប់ការនាំចេញទៅកាន់បណ្តាប្រទេស APEC ។ រូបថត៖ ឯកសារ


ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាមកំពុងមើលឃើញពីការអភិវឌ្ឍយ៉ាងខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះនៅពេលដែលអត្រាកំណើនក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នាឈានដល់តួលេខ ២ ខ្ទង់។ រូបថត៖ កាសែតរូបភាពវៀតណាម


បន្ទប់ត្រួតពិនិត្យគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន Vina (ចំណុះក្រុមហ៊ុន Dentium គ្រុបនៃប្រទេសកូរ៉េ)។
រូបថត៖ កាសែតរូបភាពវៀតណាម

 

យោងតាមស្ថិតិកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១១ ក្នុងចំណោម ១៣ កិច្ចព្រមព្រៀងដែល​វៀតណាម​បានចុះហត្ថលេខានិងចរចាជាមួយដៃគូ APEC។

តាមរយៈកិច្ចសហប្រតិបត្តិការ APEC វៀតណាមបានពង្រីកទីផ្សាររបស់ខ្លួនលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ...  ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខឿនសេដ្ឋកិច្ចជាសមាជិក APEC។ ជាពិសេសជាមួយប្រទេសមានសេដ្ឋកិច្ចធំៗដូចជា អាមេរិក​ ចិន រុស្ស៊ីនិងជប៉ុន។

តាមរយៈ APEC វៀតណាមលើកឡើងសារសំខាន់មួយសម្រាប់​សហគមន៍​សហគ្រាសពិភពលោកអំពីគោលនយោបាយបើកចំហររបស់ប្រទេសវៀតណាមស្តីពីពាណិជ្ជកម្មនិងការវិនិយោគរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិង សហគ្រាសAPEC បង្កើនទំនុកចិត្តនិងជំរុញសហគមន៍សហគ្រាសAPEC ធ្វើអាជីវកម្មនិងវិនិយោគនៅវៀតណាម ./ .

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ កាសែតរូបភាពវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម