23/11/2020 14:37 GMT+7 print

Techfest Mekong ២០២០៖ ទីកន្លែងប្រមូលផ្ដុំអ្នកចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន ៦០ អង្គភាពវិនិយោគិនទាំងជាតិនិងអន្តរជាតិ សហគ្រាសធំៗ សម្ព័ន្ធក្រុមហ៊ុននិងអង្គការទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្ម មូលនិធិវិនិយោគនៅក្នុងនិងក្រៅប្រទេស។

ទិដ្ឋភាពនៃពិធីបើកទិវាបុណ្យ Techfest Mekong ឆ្នាំ២០២០។ (រូបថត៖ TTXVN)


នាយប់ថ្ងៃទី២១ វិច្ឆិកា នៅទីក្រុង Ben Tre ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre រៀបចំទិវាបុណ្យចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ២០២០ (Techfest Mekong ២០២០)។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន៦០អង្គភាព វិនិយោគិនទាំងជាតិនិងអន្តរជាតិ សហគ្រាសធំៗ សម្ព័ន្ធក្រុមហ៊ុន អង្គការទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្ម និងមូលនិធិវិនិយោគជាច្រើននៅក្នុងនិងក្រៅប្រទេសទៀតផង។

នៅក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ បានប្រព្រឹត្តទៅនូវការតាំងពិព័រណ៍ផលិតផល គម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មដ៏លេចធ្លោនៅតំបន់ដីសណ្ដទន្លេ Cuu Long ដោយមានស្ដង់ទំនិញជាង១២០ស្តង់។ ក្រៅពីនោះ ក៏មានសកម្មភាពផ្សេងៗទៀត ដូចជា សិក្ខាសាលាស្ដីពីការណែនាំ ជួយឧបត្ថម្ភសហគ្រាសចាប់ផ្ដើមអាជីវកម្មលើវិស័យកសិកម្ម ឧស្សាហកម្ម ដោយអនុវត្តបច្ចេកវិទ្យា ៤.០ និងវេទិកាយុវជនចាប់ផ្ដើមអាជីវកម្ម។ ល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម