01/12/2020 15:01 GMT+7 print

បាយមាន់ហូយអាន (Hoi An)

បាយគឺជាអាហារប្រចាំថ្ងៃរបស់​ប្រជាជនវៀតណាមហើ​យតំ​ប​ន់​នី​មួ​យៗ​មា​ន​វិធី​ដាំ​បាយតាមលក្ខណៈវប្បធម៌ប្រចាំ​តំបន់របស់ពួកគេ។ បាយ​មាន់ហូយអាន (Hoi An) គឺជាមុខម្ហូប​មួយ​ដ៏​ល្បីល្បា​ញ​រ​បស់​ខេ​ត្តក្វា​ងណាម (Quang Nam)ដែលអ្នកហូប​ម្តងហើយ និង​​ចង់ហូប​ម្តង​ទៀត​។

បាយមាន់ហូយអាន (Hoi An) គឺជាមុខម្ហូបមួយមាន​​ពីទសវត្សរ៍ទី ៥០ នៃ​សត​វត្ស​រ៍​​មុន​ (ប្រហែលឆ្នាំ ១៩៥០) នៅទីក្រុងហូយ​អាន(Hoi An)ខេត្តក្វាងណាម (Quang Nam)។ គេ​ដឹងថាទីក្រុង តាមគី (Tam Ky)នៃ​ខេត្តក្វាងណាម (Quang Nam) មាន​ភា​ព​ល្បីល្បា​ញ​ដោ​យ​សារមាន​​សា​ច់​មា​ន់​ឆ្ងាញ់ ​ដូច្នេះម្ហូប​បាយមាន់​ហូយ​អាន (Hoi An)​ មាន​​ដើ​ម​កំ​ណើត​ពី​ទីនេះ។ ប​ន្ទា​ប់​មក​ប្រ​ជា​ជន​ នៅទីក្រុង​ហូយអាន(Hoi An)​ជាមួ​យ​នឹ​ង​ភា​ព​ច្នៃប្រ​ឌិ​ត​រប​ស់​ពួ​ក​គេ​បា​នឆ្ងៀតយក​​សាច់មាន់ឆ្ងាញ់ពីទីក្រុង ​​​តាមគី (Tam Ky)សម្រាប់កែច្នៃ​ទៅ​ជា​​បាយ​មាន់​ហូយ​អាន(Hoi An) ​ដែល​មានលក្ខណៈពិសេសនៃទីក្រុងបុរាណ​ហូយអាន(Hoi An)។​​

កាលពីមុន បាយ​មាន់ត្រូ​វបា​នល​ក់ដោយចល័ត ​នៅគ្រប់ចក្រនិង​ផ្លូវ​នៃ​ទីក្រុង ហូយអាន (Hoi An) ​ក្រោយមក​ប្រជាជន​បាន​បើក​ភោជនីយដ្ឋាន​បាយមាន់ជាច្រើនដែលបម្រើដល់ភ្ញៀវទេសចរមកពីទីជិតនិងឆ្ងាយ។


មាន់ត្រូវបានស្ងោរឲ្យឆ្អិននិងឡើងពណ៌លឿង ហូបជាមួយបន្លែនិងបាយ។


ម្ហូបបាយមាន់ដ៏ល្បីល្បាញរបស់ទីក្រុងហូយអាន (Hoi An) (ខេត្តក្វាងណាម) (Quang Nam)។
 

បាយមាន់មួយចានដែលទាក់ទាញកែវភ្នែកអ្នកពិសារគ្រប់គ្នាគឺពណ៌លឿងរបស់សាច់មាន់ដែលដាក់លើបាយ។ វាមិនត្រឹមតែមើលទៅចង់ហូបប៉ុណ្ណោះទេប៉ុន្តែអ្នកពិសារក៏មានអារម្មណ៍កក់ក្តៅខ្លាំងណាស់ជាមួយនឹងម្ហូបប្រភេទនេះ ដោយសារវាមានជីវជាតិពោរពេញទៅដោយអារម្មណ៍។ 

អាស័យដ្ឋានហូបបាយមាន់ (Hoi An)  ៖ បាយមាន់មាន់ ហូយអាន (Hoi An)   - Tasty Hội An
អាស័យដ្ឋាន លេខ ៥៦ វិថី លីធឿងគៀន (Ly ThuongKiet) រដ្ឋធានី ហាណូយ(Ha Noi) -
ទូរស័ព្ទ៖ ០៩១ ៦៨៤ ០២ ៨២ 

ដើម្បីធ្វើបាយមាន់ឆ្ងាញ់ អាទិភាពទីមួយគឺជ្រើសរើសអង្ករឆ្ងាញ់និងមាន់ឆ្ងាញ់។ ជាធម្មតាចុងភៅជ្រើសរើសយកមាន់ដែលចិញ្ចឹមដោយធម្មជាតិ មាន់នេះមានទម្ងន់លើសពី ១ គីឡូក្រាម។ មាន់ដែលបានសម្អាតឆ្អិនសាច់មាន់ ល្បែកមាន់មានពណ៌លឿង សាច់មាន់ហែកជាសរសៃនិងលាយជាមួយខ្ទឹមបារាំងស្លឹកខ្ទឹម ទឹកក្រូចឆ្មាម្ទេសដើម្បីបង្កើតជារសជាតិឈ្ងុយឆ្ងាញ់៖ ជូរហឹរប្រៃផ្អែមបន្ទាប់មក ដាក់សាច់មាន់និងគ្រឿងទេសនៅលើបាយ ដែលមើលទៅឆ្ងាញ់និងស្រស់ស្អាតណាស់។ អង្ករឆ្គឺជាអង្ករស្អិតដែលចម្អិនជាមួយទឹកស្ងោរមាន់និងស្លឹកម្នាស់ ទឹករមៀតដើម្បីបាយមានពណ៌លឿងនិងមានក្លិនក្រអូប។ នៅពេលបាយបានចម្អិនក្លិនក្រអូបនៃអង្ករនិងស្លឹកម្នាស់នឹងបង្កើតភាពកក់ក្តៅសម្រាប់ផ្ទះបាយ។ បាយមាន់ហូបជាមួយទឹកម្ទេស ឬទឹកស្ងោរមាន់ កន្សោម​ពងនិងស៊ុត។

បច្ចុប្បន្នកានេះ នៅពេលធ្វើដំណើរទៅទីក្រុងហូយអាន(Hoi An)និងហូមបាយមាន់គឺជាអាហារដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរប៉ុន្តែនៅតាមទីក្រុងធំ ៗ នៃប្រទេសវៀតណាម ដូចជារដ្ឋធានី ហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) ក៏មានហាងលក់បាយមាន់ហូយអាន(Hoi An) ផងដែរដើម្បីបម្រើភ្ញៀវដែលចូលចិត្តម្ហូបល្បីល្បាញ នៅខេត្ត ក្វាងណាមនេះ  (Quang Nam)។/ ។

អត្ថបទ៖ ប៊ិចវ៉ឹននិងរូបថត៖ ថាញយ៉ាង