01/03/2021 11:01 GMT+7 print

ប៊ុយហុងឌឹក (Bui Hong Duc)៖ "បុរសមាស" ដែលមានពិន្ទុខ្ពស់ដាច់ខាតនៅព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអាស៊ី

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកវិទ្យាសាស្ត្រ​កុំព្យូទ័រអាស៊ី ឆ្នាំ២០២០ កូនសិស្ស ប៊ុយហុងឌឹក (Bui Hong Duc) (ថ្នាក់ទី ១២ វិទ្យាល័យវិទ្យាសាស្ត្រសាកលវិទ្យាល័យជាតិហាណូយ (Ha Noi)) បានឈ្នះមេដាយមាសដោយទទួលបានពិន្ទុខ្ពស់​ដាច់ខាត ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាង។

ផ្ទះនៅជិតវិទ្យាល័យវិទ្យាសាស្ត្រ ក្មេងប្រុសប៊ុយហុងឌឹក (Bui Hong Duc)មានឱកាសច្រើនមកលេងនៅសាលា។ មានពេលដោយចៃដន្យមួយ លោកហូដាកភឿង (Ho Dac Phuong) ដែលជាគ្រូបង្រៀនរបស់សាលាដែលបំប៉នសិស្សពូកែទៅចូលរួមក្នុងការប្រលងវិទ្យាសាស្ត្រកុំព្យូទ័រថ្នាក់ជាតិនិងអន្តរជាតិបានជួបក្មេងប្រុសប៊ុយហុងឌឹក ( Bui Hong Duc)។ ដោយដឹងពីភាពមុតស្រួចក្នុងការគិតរួមទាំងមានគំនិតថ្មីៗជាច្រើនលោកភឿង (Phuong) បានហៅក្មេងប្រុសរូបនេះឱ្យមកសាកល្បងរៀននៅថ្នាក់របស់គាត់។ ដោយមានអារម្មណ៍ដឹងពីសមត្ថភាពពិសេសរបស់កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)លោកគ្រូភឿង(Phuong) បានបញ្ចុះបញ្ចូលសិស្សវ័យក្មេងនេះដែលជាសិស្សថ្នាក់ទី ៩ (-វិទ្យាល័យឯកទេសហាណូយ អាំស្ទែដាំ)នេះ ដើម្បីប្រលងចូលរៀនថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ(វិទ្យាល័យវិទ្យាសាស្ត្រ)។

កាលពីមុននៅក្នុងមុខវិជ្ជាគណិតវិទ្យាកូនសិស្ស ប៊ុយហុងឌឹក (Bui Hong Duc)ក៏ជាមុខមាត់ភ្លឺស្វាងមួយនៃវិទ្យាល័យឯកទេសហាណូយ - Amsterdamដោយមានរង្វាន់គណិតវិទ្យាក្នុងស្រុកនិងបរទេសជាច្រើន។ នៅថ្នាក់ទី ៧ កូនសិស្ស ប៊ុយហុងឌឹក (Bui Hong Duc)បានឈ្នះមេដាយមាសដោយទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិដែលធ្វើឡើងនៅប្រទេសចិនចាប់ពីថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០១៥ ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៥ ។សម្រាប់វិទ្យាសាស្ត្រកុំព្យូទ័រកូនសិស្ស ប៊ុយហុងឌឹក ( Bui Hong Duc)ចាប់ផ្តើមសិក្សានៅពេលគាត់រៀននៅថ្នាក់ទី ៨ ហើយនេះជាមុខវិជ្ជាថ្មីប៉ុន្តែវាមានការចាប់អារម្មណ៍ពិសេសចំពោះគាត់។ ដោយមានកុំព្យូទ័រចាស់ពីឪពុកគាត់មានឱកាសបន្ថែមទៀតសម្រាប់រៀនមុខវិជ្ជានេះ។ ដោយសារតែកុំព្យូទ័រចាស់ពេកហើយមានពេលខ្លះកុំព្យូទ័រខូចទៀត កូនសិស្សរូបនេះបានជួសជុលវាដោយខ្លួនឯងដើម្បីឱ្យមានមធ្យោបាយបន្តការសិក្សា។

បន្ទាប់ពីបានតែ ១ ឆ្នាំ នៅពេលរៀនថ្នាក់ទី ៩ កូនសិស្ស ឌឹក (Duc) បានឈ្នះរង្វាន់ទីមួយផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រក្នុងការប្រឡងសម្រាប់សិស្សពូកែថ្នាក់ទី ៩ ឆ្នាំសិក្សា ២០១៥-២០១៦ រៀបចំឡើងដោយមន្ទីរអប់រំនិងបណ្តុះបណ្តាលហាណូយ (Ha Noi)។



លោកនាយករដ្ឋមន្រ្តីង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានប្រគល់ផ្កាដើម្បីអបអរសាទរនិងថតរូបអនុស្សាវរីយ៍ជាមួយរូបយុវវ័យវៀតណាមគំរូចំនួន ១០ រូបដែលមានស្នាដៃល្អក្នុងឆ្នាំ ២០១៩ ក្នុងនោះមានកូនសិស្សិ ប៊ុយហុងឌឹក (Bui Hong Duc)។រូបថត៖ ឯកសារ


Bùi Hồng Đức nhận Huy chương Vàng tại IOI 2019 tại Baku, Azerbaijan. Ảnh: Tư liệu


កូនសិស្សិ ប៊ុយហុងឌឹក (Bui Hong Duc)និងសមាជិកក្រុមវៀតណាមចូលរួមព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិឆ្នាំ ២០១៩ ។ នេះជាការប្រឡងដែលក្រុមវៀតណាមឈ្នះមេដាយមាស ២ មេដាយប្រាក់១ និងមេដាយសំរិទ្ធ ១ ។រូបថត៖ ឯកសារ


កូនសិស្សិ ប៊ុយហុងឌឹក (Bui Hong Duc)ក្នុងពិធីប្រគល់អាហារូបករណ៍ Vallet ២០២០ ។


កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់ដោយពិន្ទុខ្ពស់ដាច់ខាត ឈ្នះមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិលើកទី ៣២ ឆ្នាំ ២០២០ ... រូបថត៖ ឯកសារ ... 


ហើយនេះគឺជាមេដាយដ៏មានតំលៃមិនត្រឹមតែទទួលស្គាល់សមិទ្ធិផលសិក្សាដ៏ឆ្នើមរបស់កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)ប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនូវកិត្តិយសដល់សាលាដែលគាត់កំពុងសិក្សា ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។
 

 “ ឌឹក (Duc) ចាត់ទុកវិទ្យាសាស្ត្រកុំព្យួទ័រជាល្បែង” លោក ប៊ុយ ហុងគឿង (Bui Hong Cuong) ជាឪពុករបស់ឌឹក (Duc)បានចែករំលែកជាមួយពួកយើងនៅពេលនិយាយអំពីចំណង់ចំណូលចិត្តរបស់កូនប្រុសរបស់គាត់។ យោងទៅតាមលោក គឿង (Cuong)សូម្បីតែពេលចេញទៅក្រៅជាមួយក្រុមគ្រួសារឬចូលរួមក្នុងសកម្មភាពណាក៏ដោយនៅពេលដែលមានគំនិតណាមួយនោះ ឌឹក (DucCuong)បានសរសេរតួអក្សរមិនច្បាស់នៅលើក្រដាសណាមួយដែលគាត់បានរើសជាភ្លាមៗ។ លក្ខណៈពិសេសលេចធ្លោបំផុតរបស់កូនប្រុសរបស់គាត់​បើ​យោងទៅតាមលោកគឿង (Cuong)គឺការសិក្សាដោយខ្លួនឯងនិងការព្យាយាម។

ចូលរៀនថ្នាក់ទី ១០ នៅវិទ្យាល័យវិទ្យាសាស្ត្រអស់រយៈពេលពីរបីខែ ឌឹក (Duc) ត្រូវបានជ្រើសរើសឱ្យចូលរួមក្រុមជម្រើសជាតិនៃនិស្សិតឆ្នើមផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រជាមួយអ្នករៀនថ្នាក់លើ។ ហើយជាពិសេសគឺលោកគ្រូភឿង (Phuong) ដែលបានមើលឃើញសមត្ថភាពពិសេសរបស់ឌឹក ពីមុនមកគឺជាគ្រូបង្រៀនផ្ទាល់របស់ឌឹក (Duc)។

មិនធ្វើផ្ទុយការរឹងពឹងទុករបស់គ្រូ កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc) បានឈ្នះរង្វាន់ទីមួយផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅការប្រឡងជ្រើសរើសសិស្សពូកែជាតិថ្នាក់វិទ្យាល័យ ឆ្នាំសិក្សា២០១៧-២០១៨ ។ បន្ទាប់មកទៀតឌឹក (Duc) បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រជាតិសិង្ហបុរីលើកទី ២១ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរីកាលពីខែមីនាឆ្នាំ ២០១៨ ។ នេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដ៏កម្រមួយសម្រាប់សិស្សថ្នាក់ទី ១០ ។

ពីរឆ្នាំក្រោយមក (ថ្នាក់ទី ១១ និងទី ១២) ប កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc) មិនត្រឹមតែនាំមកនូវកិត្តិយសដល់សាលាដែលគាត់កំពុងចូលរៀនប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ប្រទេសទាំងមូលផងដែរ។ ទង់ជាតិក្រហមជាមួយផ្កាយពណ៌លឿងដែលពាក់លើ​ក្មេង​ប្រុសដែលមានដងខ្លួនតូចពេលទទួលបានមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិលើកទី ៣១ និង លើកទ៣២ បានធ្វើឱ្យបេះដូងរបស់ប្រជាជនវៀតណាមមានភាពកក់ក្តៅ។

ក្នុងឆ្នាំ ២០១៩ សមិទ្ធិផលទទួលបានមេដាយមាសរបស់កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc) បានរួមចំណែកក្នុងសមិទ្ធផលរួមរបស់ក្រុមជម្រើសជាតិជួយវៀតណាមឈរនៅលំដាប់ទី ៤ នៅលើពិភពលោកបន្ទាប់ពីប្រទេសរុស្ស៊ីអាមេរិកនិងចិន។ នេះជាឆ្នាំដែលក្រុមនិស្សិតវៀតណាមទទួលបានសមិទ្ធិផលខ្ពស់បំផុតក្នុងព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិតាំងពីឆ្នាំ ២០០០ ។

កាលពីមុន នៅអាយុ ២០ ឆ្នាំកូនសិស្ស ង្វៀនង៉ុកហ៊ុយ (Nguyen Ngoc Huy)ជាសិស្សមកពីវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យជាតិហាណូយ (Ha Noi) គឺជាសិស្សតែម្នាក់គត់ដែលបានឈ្នះមេដាយមាសនៅឯព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិក្នុងឆ្នាំ ១៩៩៩-២០០០ ។ ២០ ឆ្នាំក្រោយនៅឯសាលាដដែលនេះ កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)បានបង្កើតឡើងវិញនូវអព្ភូតហេតុរបស់វៀតណាម។

ជាច្រើនដងឪពុកម្តាយចង់ទិញកុំព្យូទ័រថ្មីមួយឲ្យឌឹក (Duc) ដើម្បីគាត់មានមធ្យោបាយល្អប្រសើរក្នុងការរៀនសូត្រ។ «ឌឹក (Duc) បានបដិសេធដោយសំអាងថាកុំព្យូទ័រដែលឪពុកឲ្យនោះវានៅតែប្រើប្រាស់ធម្មតានៅឡើយ។ ហើយដល់ថ្នាក់ទី ១១ នៅពេល ឌឹក (Duc) ឈ្នះមេដាយមាសនៅអូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិហើយកុំព្យូទ័រចាស់របស់ឪពុកលែងប្រើបានទៀតហើយនោះឌឹក (Duc) ទើបយល់ព្រម​អោយឪពុកម្តាយទិញកុំព្យូទ័រថ្មីមួយដែលជាអំណោយតូចមួយនៅពេលដែលត្រលប់ពីការប្រឡងអន្តរជាតិ។



កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)និងកន្លែងសិក្សានៅផ្ទះ។


កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)ជាសិស្សអនុវិទ្យាល័យឯកទេសហាណូយ - Amsterdam ក៏បានទទួលរង្វាន់គណិតវិទ្យាក្នុងស្រុកនិងបរទេសជាច្រើនផងដែរ។ រូបថត៖ ឯកសារ


កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc)និងឪពុកម្តាយនិងប្អូនប្រុសរបស់គាត់នៅក្នុងពិធីប្រកាសលទ្ធផលនៃព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិឆ្នាំ ២០២០ ។ រូបថត៖ ឯកសារ
 


បច្ចុប្បន្នឌឹក (Duc) កំពុងសិក្សាឆ្នាំទី ១ មហាវិទ្យាល័យបច្ចេកវិទ្យា (សាកលវិទ្យាល័យជាតិហាណូយ) តាមជម្រើសនិងសេចក្តីប្រាថ្នារបស់គាត់។ ការត្រួតពិនិត្យសម្រាប់ផ្តល់មេដាយពលកម្មថ្នាក់ទីមួយជូន កូនសិស្សិ ប៊ុយហុងឌឹក (Bui Hong Duc)កំពុងត្រូវបានសម្រេច ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងខែវិច្ឆិកានេះហើយគាត់នឹងក្លាយជាសិស្សដំបូងដែលទទួលបានរង្វាន់ក្រោមក្រឹត្យលេខ ១១០/២០២០ / NĐ-CP ថ្មី ដែលចេញដោយនាយករដ្ឋមន្ត្រី នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០ ។

ក្មេងបុរស ប៊ុយហុងឌឹក (Bui Hong Duc)បានងាកទៅរកទិសដៅថ្មីពីជំនួបដោយចៃដន្យជាមួយគ្រូ ដែលនាំភាពរុងរឿងដល់គ្រួសារនិងប្រទេសជាតិ។ ដូចគោលបំណងនៃអាហារូបករណ៍ Valletដែលឌឹក (Duc)មានកិត្តិយសទទួលបានពីរដងនោះ បានសរសេរថា "ហោះខ្ពស់ហោះហើរឆ្ងាយលើផ្លូវនៃការសិក្សា ក្លាយជាមនុស្សពូកែដើម្បីបម្រើប្រទេស"


កូនសិស្សប៊ុយហុងឌឹក (Bui Hong Duc) ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់ដោយមានពិន្ទុខ្ពស់ដាច់ខាត់ ឈ្នះមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិកវិទ្យាសាស្ត្រកុំព្យូទ័រអន្តរជាតិលើកទី ៣២ ឆ្នាំ ២០២០ ជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមបេក្ខជូន ៣៤៣ នាក់មកពី ៨៧ ប្រទេសនិងតំបន់ដែនដី។

អត្ថបទ៖ថាវវី រូបថត៖ វៀតគឿងនិងឯកសារ
ប្រែសម្រួលដោយ ង្វៀនយ៉ាង