15/10/2020 11:17 GMT+7 print

លើកកម្ពស់មូលដ្ឋានគ្រឹះដែលជាអ្នកបោះឆ្នោតនិងប្រជាជនដើម្បីកសាងនិងអភិវឌ្ឍន៍រដ្ឋធានីនិងប្រទេសជាតិ


អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងជំនួបជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ TTXVN) 
 

ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀត ណាម នីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១៤ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត នៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ  Tay Ho  (នៃទីក្រុងហាណូយ)។

នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃថា ការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស ត្រូវបានប្រតិបត្តិតាមបែបវិទ្យាសាស្ត្រ មានវិធីសាស្រ្តល្អិតល្អន់ ជាមួយចក្ខុវិស័យយុទ្ធសាស្ត្រ។ ទន្ទឹមជាមួយគ្នានោះ ការងាររៀបចំបុគ្គលិកសម្រាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសកម្មាភិបាលសំខាន់ៗ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងយុគ្គសម័យថ្មី។ អ្នកបោះឆ្នោតបានសម្តែងនូវជំនឿជាក់ថា គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១៣ គឺជា ជួរកម្មាភិបាលខ្លាំងមាំមួន មានសមត្ថភាពគ្រប់គ្រាន់និងកិត្យានុភាព  ដើម្បីដឹកនាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍សម្បូររុងរឿង។

ក្នុងនាមជាសមាជិកគណៈប្រតិភូរដ្ឋសភានៃទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានទទួលយករាល់មតិដ៏ស្មោះត្រង់និងមានការទទួលខុសត្រូវពីអ្នកបោះឆ្នោត និងសង្ឃឹមថា អ្នកបោះឆ្នោតនឹងបន្តផ្តល់មតិយោបល់ជាច្រើនដល់ប្រទេសជាតិក៏ដូចជា ជាមួយរដ្ឋធានី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យគណៈប្រតិភូសភានៃរដ្ឋធានីហាណូយ បំពេញមុខងារនិងការទទួលខុសត្រូវរបស់ខ្លួនឱ្យបានល្អ។ ធ្វើបានដូច្នេះ ត្រូវមានមូលដ្ឋានគ្រឹះ ដែលជាប្រជាជន និងអ្នកបោះឆ្នោតតំណាងឱ្យប្រជាជននៃស្រុកនីមួយៗ សង្កាត់ឃុំ នីមួយៗ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការកសាងរដ្ឋធានី កសាងប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម