13/09/2020 15:08 GMT+7 print

ទទួលពលរដ្ឋវៀតណាពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ

អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារ ជនចាស់ជរា អ្នកជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ 
 
នៅថ្ងៃទី១០និងថ្ងៃទី១១កញ្ញា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍ ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចអាមេរិក រៀបចំ ជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត៣៥០នាក់ឲ្យវិលត្រឡប់មក ប្រទេសវិញប្រកបដោយសុវត្ថិភាព។
 
អ្នកដំណើរតាមជើងហោះហើរនេះរួមមានកុមារ ជនចាស់ជរា អ្នកជម្ងឺ ភ្ញៀវទេសចរដែលត្រូវជាប់គាំងនៅអាមេរិក និស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលាន យន្តហោះ Van Don ខេត្ត Quang Ninh មនុស្សទាំងអស់តាមជើងហោះហើរ នេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កតាមបទបញ្ញត្តិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​