10/09/2020 14:52 GMT+7 print

AIPA 41 ៖ ប្រទេសសិង្ហបុរីសង្កត់ធ្ងន់លើតួនាទីរបស់ AIPA ក្នុងទប់ស្កាត់ជំងឺរាតត្បាត COVID-19


ប្រធានរដ្ឋសភាសិង្ហបុរីលោក Tan Chuan  -  Jin  (កណ្ដាល) ចូលរួមកិច្ចប្រជុំ AIPA ៤១ តាមរយៈវីដេអូ (ប្រភព៖ straitstimes)
 

ប្រធានរដ្ឋសភាសិង្ហបុរីកលោក Tan Chuan  -  Jin ដឹកនាំគណៈប្រតិភូរដ្ឋសភាសិង្ហបុរី អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤១ (AIPA41) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។
 
ថ្លែងក្នុងសម័យប្រជុំតាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី ៨ ខែកញ្ញា ប្រធានរដ្ឋសភាសឹង្ហបូរី លោក Tan Chuan  -  Jin បានអំពាវនាវឲ្យប្រទេសនានាត្រៀមខ្លួនសម្រាប់ការធ្វើឱ្យប្រក្រតីថ្មីក្រោយពីវិបត្តិជំងឺរាតត្បាតហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមក្នុងនោះរួមមានវិស័យសន្តិសុខអ៊ីនធឺណិត ការអភិវឌ្ឍទីក្រុងឆ្លាតក៏ដូចជាបញ្ហាទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការទប់ទល់នឹងបញ្ហាបម្រែបម្រួល អាកាសធាតុផងដែរ។
 
ហេតុដូច្នេះ ប្រធានបទដែលវៀតណាមបានលើកឡើងក្នុងសម័យប្រជុំលើកនេះមានចំណងជើងថា “អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប» គឺចាំបាច់ណាស់ ដែលឆ្លុះបញ្ចាំងថាអាស៊ានចាំបាច់ត្រូវសហការគ្នាប្រកបដោយសុខដុមរមនា និងត្រូវទប់ស្កាត់នឹងជំងឺរាតត្បាតបប្រកបដោយ ប្រសិទ្ធិភាពនិងទាន់ពេលវេលាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​