09/09/2020 14:41 GMT+7 print

កិច្ចប្រជុំពេញអង្គ AIPA ៤១៖ អាស៊ានសាមគ្គីភាពដើម្បីជំនះរាល់បញ្ហាប្រឈមដើម្បីកសាងអាស៊ានមួយប្រកបដោយសន្តិភាពនិងស្ថិរភាព


ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖  VOV5)
 

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីពិធីបើកសម័យប្រជុំមហាសន្និបាតអន្តរសភាលើកទី ៤១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA ៤១) គណៈប្រតិភូសភានៃ AIPA ៤១ បានចូលរួមសម័យប្រជុំពេញអង្គដំបូង។ 
 
អង្គប្រជុំបានអនុម័តលើរបៀបវារៈនៃមហាសន្និបាត AIPA ៤១ ជាអាទិ៍ រៀបចំសមាជិកសមាជិកានៃគណៈ កម្មាធិការនានា គោលនយោបាយដាក់បញ្ចូលអ្នកសង្កេតការណ៍ថ្មីៗ គំនិតផ្តួចផ្តើមបង្កើតសមាគមសមាជិកសភាវ័យក្មេងរបស់ AIPA និង ឯកភាពគ្នាអំពីពេលវេលាកំណត់សម្រាប់កិច្ចប្រជុំ AIPA ៤២ ជាដើម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ ប្រធានប្រតិភូនៃប្រទេសប្រ៊ុយណេដារូសាឡឹម Bin Ibrahim បានបញ្ជាក់ថា AIPA ៤១ គឺជា មហាសន្និបាតលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះមូលបទរបស់ AIPA ៤១ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប”។  
 
តំណាងមកពីសភានៃបណ្តាប្រទេសក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់វៀតណាម AIPA មានប្រតិកម្មយ៉ាងស្អិតរមួតខ្លាំងដោយឈរលើស្មារតី “អាស៊ានដែលមានភាពស្អិតរមួតនិងការឆ្លើយតប”៕

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម​