06/09/2020 15:40 GMT+7 print

វៀតណាមអាចជាប់ក្នុង Top ដៃគូពាណិជ្ជកម្មដ៏ធំៗទាំង ១០ របស់ EU


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Thiep
 

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថានទូតវៀត ណាមប្រចាំនៅបារាំងបានសហការជាមួយវិទ្យាស្ថានសិក្សាស្រាវជ្រាវភូមិ សាស្ត្រនយោបាយបារាំងនិង Foyer វៀតណាមរៀបចំ កិច្ចសន្ទនាតាមអ៊ិន ធឺរណែត ស្តីពីឱកាសពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប EU - វៀតណាម (EVFTA) សំដៅ ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង EU និយាយ រួមនិងរវាងវៀតណាមនិងបារាំងនិយាយដោយឡែក។
 
នៅក្នុងកិច្ចសន្ទនានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Thiep បានអះអាងថា តាមរយៈកិច្ចព្រមព្រៀង EVFTA នោះ សហគ្រាសបារាំង និងអឺរ៉ុប នឹងមានឱកាសវិនិយោគនិងធ្វើអាជីវកម្មមិនត្រឹមតែលើវិស័យធ្វើអាជីវកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មី ដែលប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ដូចជា៖ អាកាសចរណ៍ អវកាស ថាមពលស្អាត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅទីផ្សារវៀតណាមទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​