05/09/2020 13:55 GMT+7 print

AIPA បង្ហាញពីឋានៈនិងតួនាទីរបស់ការទូតវៀតណាម


អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong (នៅកណ្ដាល) ប្រធានគណៈចាត់តាំង AIPA ៤១ ជាមួយឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតនៃប្រទេសនានា។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅអគាររដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong ប្រធានគណៈចាត់តាំង AIPA ៤១ និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាត AIPA ៤១ បាន ធ្វើជាអធិបតីនៅកិច្ចប្រជុំរបស់គណៈប្រតិភូវៀតណាមចូលរួម AIPA ៤១។
 
ថ្លែងនៅទីនេះ លោកស្រីអនុប្រធានរដ្ឋសភា Tong Thi Phong បាន អះអាងថា ដោយមានបទពិសោធន៍ក្នុងការរៀបចំកិច្ចប្រជុំអន្តរសភា ក៏ដូច ជាស្មារតីទទួលខុសត្រូវរបស់បណ្ដាសមាជិកសមាជិកាសភា និងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ឆ្នាំប្រធាន AIPA របស់រដ្ឋសភាវៀតណាមនឹងបន្សល់ ទុកមកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ នាំមកភាពជោគជ័យនិងឋានៈថ្មីសម្រាប់រដ្ឋសភាវៀតណាម ក៏ដូចជាតភ្ជាប់ ប្រជាជនវៀតណាមជាមួយប្រជាជនសហគមន៍អាស៊ានផងដែរ។ មហាសន្និ បាត AIPA លើកនេះមានការចូលរួមរបស់ប្រធានគណៈប្រតិភូនៃសភា សមាជិកទាំងអស់ រួមជាមួយអគ្គលេខាធិការ IPU និងឧបការីពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោកស្រីអនុប្រធានរដ្ឋសភា វៀតណាម Tong Thi Phong បានអះអាងថា៖

“វៀតណាមយើងចូលរួមដោយស្មារតីម្ចាស់ការ ហើយទទួលបានការ ជឿទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ។ នេះជាកិច្ចប្រជុំដែលមានចំនួនភ្ញៀវអន្តរ ជាតិចូលរួមច្រើនបំផុត។ ហេតុដូច្នេះ ទាមទារឲ្យយើងត្រូវខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីបង្ហាញពីឋានៈនិងតួនាទីរបស់ការទូតវៀតណាម”។
 
គួរបញ្ជាក់ថា AIPA ៤១ ឆ្ពោះទៅគោលដៅជំរុញសាមគ្គីភាព ឯកភាព ដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមដើម្បីជួយគាំទ្រចំពោះអាស៊ានក្នុងដំណើរការ កសាងសហគមន៍ ដែលដំបូងបង្អស់គឺ ជំនះពុះពារលើផលវិបាកដោយសារ វិបត្តិ Covid-19៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម