03/09/2020 11:08 GMT+7 print

វៀតណាម៖ តារារះនៅអាស៊ី


(រូបថត៖ hanoimoi.com.vn)
 

នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានចុះផ្សាយអត្ថបទជាច្រើនដោយវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសរបស់វៀតណាមក៏ដូចជាសមិទ្ធិផលការទូតនិងសេដ្ឋកិច្ចរបស់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (២ កញ្ញា)។

ជាក់ស្ដែង កាសែត Jerusalem Post (របស់អ៊ីស្រាអែល) បានចុះផ្សាយអត្ថបទសរសេរ ក្រោមចំណងជើងថា“ វៀតណាម៖ តារារះនៅអាស៊ី”ដោយអះអាងថា ឆ្នាំ ២០២០ មានអត្ថន័យដ៏សំខាន់ចំពោះសកម្មភាពការបរទេសរបស់វៀតណាម ជាពិសេសគឺ ក្នុងការអនុវត្តគោលនយោបាយការបរទេសពហុភាគី។ ក្នុងនាមជា ប្រធានអាស៊ាន (ឆ្នាំ២០២០) និង ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (អាណត្តិ ២០២០-២០២១) នោះ វៀតណាមកំពុងខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ។

អំពីវិស័យសេដ្ឋកិច្ច អត្ថបទនេះ បានអះអាងថា វៀតណាមបានចាត់វិធានការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព ដូច្នេះ យថាទស្សន៍ស្ដារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមនៅតែមានលក្ខណៈវិជ្ជមាន និងភ្លឺស្វាងបំផុតនៅទ្វីបអាស៊ី។

ក្នុងពេលនោះ កាសែត Forbes របស់អ៊ីស្រាអែលបានចុះផ្សាយអត្ថបទសរសេរ ដោយបានរំលឹកអំពី ចំណុចភ្លឺស្វាងអំពីសេដ្ឋកិច្ចរបស់វៀតណាម ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២០។ អត្ថបទសរសេរនេះបានដកស្រង់ប្រសាសន៍របស់លោក Edward Teather សេដ្ឋវិទូអំពីអាស៊ាន របស់ទីភ្នាក់ងារសិក្សាស្រាវជ្រាវ UBS ដោយវាយតម្លៃថា ទោះជាវៀតណាមត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយប៉ុន្តែវៀតណាមនៅតែជាខឿនសេដ្ឋកិច្ចភ្លឺស្វាងមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចភ្លឺស្ថាងបំផុតនៅក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​