02/09/2020 14:07 GMT+7 print

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា


គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោក ប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា។ (រូបថត៖ VOV)
 

គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណ ក្ខ័ន្ធមានវត្តមាននាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អតីតអគ្គលេខា បក្សលោក Nong Duc Manh អតីតប្រធានរដ្ឋលោក Truong Tan Sang អតីតប្រធានរដ្ឋសភាលោក Nguyen Sinh Hung ព្រមទាំងថ្នាក់ដឹកនាំ អតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល កម្មាភិបាលបដិវត្តន៍ជើងចាស់និងថ្នាក់ដឹក នាំក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈឹមនានាផងដែរ។ 
 
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម (ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ កញ្ញា ឆ្នាំ២០២០) នាព្រឹកថ្ងៃទី១ កញ្ញា គណៈប្រតិភូថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញចូលវិមានតម្កល់ សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយអុជធូបទៀននៅស្ដូប រំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិថី Bac Son ទីក្រុងហាណូយ។
 
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណ ក្ខ័ន្ធមានវត្តមាននាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អតីតអគ្គលេខា បក្សលោក Nong Duc Manh អតីតប្រធានរដ្ឋលោក Truong Tan Sang អតីតប្រធានរដ្ឋសភាលោក Nguyen Sinh Hung ព្រមទាំងថ្នាក់ដឹកនាំ អតីត ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល កម្មាភិបាលបដិវត្តន៍ជើងចាស់និងថ្នាក់ដឹក នាំក្រសួង ស្ថាប័ននិងអង្គការមហាជនមជ្ឈឹមនានាផងដែរ។ គណៈប្រតិភូបាន សម្ដែងនូវការដឹងគុណដ៏ឥតកោះត្រើយចំពោះលោកប្រធានហូជីមិញ អគ្គ មគ្គុទេសដ៏មហិមារ វីរជនរំដោះជាតិ និងអ្នកវប្បធម៌ដ៏ល្បីឈ្មោះលើពិភព លោក។ លោកប្រធានបានលះបង់អស់មួយជីវិតសម្រាប់ប្រជាជន ប្រទេស ជាតិដឹកនាំបក្សនិងប្រជាជនឆ្ពោះទៅរកជ័យជំនះដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រ។
 
បន្ទាប់នោះ គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញទៅដាក់ កម្រង់ផ្កា អុជធូបទៀននៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី។ គណៈប្រតិភូបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រជាជាតិដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយ ពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ និងដើម្បីសុភមង្គលរបស់ប្រជាជនផងដែរ៕  

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​