18/08/2020 14:16 GMT+7 print

មូលនិធិ “អាយុ ២០ ឆ្នាំ នៅឋិតថេរចីរកាល” ប្រារព្ធខួប ១៥ ឆ្នាំនៃការបង្កើត

នារសៀលថ្ងៃទី ១៦ ខែសីហានៅទីក្រុងហាណូយ មូលនិធិ “អាយុ ២០ ឆ្នាំ នៅឋិតថេរចីរកាល” បានប្រារព្ធខួបលើកទី ១៥ នៃការបង្កើតរបស់ខ្លួន (១៦ សីហា ២០០៥ - ១៦ សីហា ២០២០)។

ទិដ្ឋភាពនៃពិធី (រូបថតៈ  qdnd.vn)


នាឆ្នាំ ២០០៥ មូលនិធិ “អាយុ ២០ ឆ្នាំជារៀងរហូត” ត្រូវបានបង្កើតឡើង តាមសេចក្តីសម្រេចរបស់គណៈ កម្មា ធិការប្រជាជនទីក្រុងហាណូយ ក្នុងគោលបំណង តបស្នងសងគុណដល់ជំនាន់ជីដូនជីតា ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន ដើម្បីឯក រាជ្យភាពនិងសេរីភាព របស់ប្រទេសជាតិ។ ក្នុងនាមជាអង្គការសង្គមសប្បុរសធម៌ មូលនិធិបានរក្សាប្រតិបត្តិការរបស់ខ្លួន ដោយផ្អែកលើការឧបត្ថម្ភពីសហគ្រិន សប្បុរសធម៌និងអង្គការនានាផងដែរ។

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក មូលនិធិ “អាយុ ២០ នៅឋិតថេរចីរកាល” បានប្រគល់អំណោយរាប់ម៉ឺនដែលមានតម្លៃជិត ៤ ពាន់លានដុង។ ជាមួយគ្នានោះ សាងសង់ផ្ទះមេត្តាធម៌ចំនួន ៣ ខ្នង និងនៅឆ្នាំ ២០១៩ បានបើកសម្ពោធប៉មតបស្នងសងគុណនៅឯឈាបនដ្ឋានជាតិ Truong Son។ នាពេលខាងមុខ មូលនិធិនឹងបន្តលើកកម្ពស់សកម្មភាពតបស្នងសងគុណ ដើម្បីសុះសាយសកម្មភាពនេះដល់យុវជនជំនាន់ក្រោយ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម