15/08/2020 14:43 GMT+7 print

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិងមិត្តភក្តិអន្តរជាតិអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu


ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោក Vu Quang Minh ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu
 

នៅប្រទេសកម្ពុជា តំណាងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ក្រសួង ស្ថាប័នមូលដ្ឋាននានារបស់កម្ពុជា បានអញ្ជើញទៅកាន់ស្ថានទូត គោរពវិញ្ញាណក្ខ័ន្ធនិងសរសេរលើសៀវភៅមរណទុក្ខ រំលឹកដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។
 
តាងនាមប្រជាជនកម្ពុជា ព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានព្រឹទ្ធសភា លោក ស៊ឹម កា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះរដ្ឋសភា រដ្ឋាភិបាល ប្រជាជន វៀតណាមនិងក្រុមគ្រួសារ សពអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ តំណាងបេសក កម្មការទូត និងអង្គការអន្តរ ជាតិនានាប្រចាំនៅកម្ពុជាក៏បានអញ្ជើញមកគោរពវិញ្ញាណ ក្ខ័ន្ធ និងសរសេរលើសៀវភៅមរណទុក្ខ ដោយបង្ហាញការគោរពនិងសោកសៅ គ្មានទីបញ្ចប់ ចំពោះមរណភាព របស់អតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ។
 
នៅទីក្រុងវៀងចន្ទន៍ នាព្រឹកថ្ងៃទី ១៤ សីហា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Vorachith, ប្រធានរដ្ឋសភាលោកស្រី Pany Yathotou, ឧបនាយករដ្ឋមន្ត្រី ឡាវ Sonesay Siphandone រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំណាងរដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ បានទៅកាន់ស្ថានទូតវៀតណាមប្រចាំទីក្រុងវៀងចន្ទន៍ គោរពវិញ្ញាណក្ខ័ន្ធនិងសរសេរលើសៀវភៅមរណទុក្ខរំលឹកដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធមក ថ្នាក់ដឹកនាំបក្ស រដ្ឋសភានិងរដ្ឋាភិបាល ឡាវ បានអញ្ជើញសរសេរលើសៀវភៅមរណទុក្ខដោយសង្កត់ធ្ងន់ថា អតីតអគ្គលេខាបក្ស លោក Le Kha Phieu គឺជាថ្នាក់ដឹកនាំបដិវត្តដ៏ឆ្នើមម្នាក់របស់វៀតណាម។ មរណភាពរបស់លោកអតីតអគ្គលេខាបក្ស មិនត្រឹមតែជាការបាត់បង់អ្នកបដិវត្តជើងចាស់ ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការបាត់បង់នូវមិត្តជិតស្និទ្ធមួយរូបរបស់បក្ស រដ្ឋនិងប្រជាជនឡាវទៀតផង។


នាថ្ងៃដដែលនោះ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី និងជប៉ុនបានបង្ហូតទង់ជាតិពាក់កណ្តាលដងនិងបើកសៀវភៅមរណទុក្ខ រំលឹកដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu។ ឯកអគ្គរដ្ឋទូតនិងអ្នកតំណាងមកពីស្ថានទូតនៃប្រទេសជាច្រើន បានសរសេរសៀវភៅមរណទុក្ខអេឡិចត្រូនិក ដែលបានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Le Kha Phieu រួមទាំង កោតសរសើរចំពោះការរួមចំណែកដ៏ថ្លៃថ្លាររបស់លោកអតីតអគ្គលេខាបក្សចំពោះបុព្វហេតុកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសវៀតណាម ក៏ដូចជាក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចការបរទេស ព្រមទាំងចូលរួមរំលែកទុក្ខនិងបញ្ជាក់ពីសាមគ្គីភាពជាមួយប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​