01/08/2020 14:43 GMT+7 print

ទីក្រុងហាណូយធ្វើតេស្ត COVID-19 សម្រាបប្រជាពលរដ្ឋទាំងអស់ ដែលវិលប្រឡប់មកពី Da Nang ក្រោយថ្ងៃទី ១៦ ខែកក្កដា


 ប្រជាជនប្រកាសពីសុខភាពនិងយកសំណាកសំរាប់ធ្វើតេស្ត (រូបថត៖ TTXVN)
 

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុង​ហាណូយ​ បានប្រកាសសេចក្ដីសន្និដ្ឋានរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Nguyen Duc Chung ​ប្រធាន គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុងហាណូយ នៅក្នុង​សម័យ​ប្រជុំលើកទី ៤៤ ដោយតម្រូវឲ្យប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពី Da Nang ចាប់ពី​ដើម​ខែ​កក្កដា​រហូត​ដល់​ពេលនេះ ប្រសិនបើតិចជាង ១៤ ថ្ងៃពោលគឺបន្ទាប់ពីថ្ងៃទី ១៦ ខែកក្កដាគឺត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅហ្នឹង​ផ្ទះ ហើយត្រូវ ធ្វើតេស្ត COVID-19 ភ្លាមផងដែរ។ សូមបញ្ជាក់ដែរថា ការធ្វើតេស្តនឹងបញ្ចប់មុនថ្ងៃទី ២ ខែសីហា ឆ្នាំ២​០២០៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​