31/07/2020 11:21 GMT+7 print

សេដ្ឋកិច្ចវៀតណាមនឹងស្ដារឡើងវិញទោះបីជារងផលប៉ះពាល់ដោយជម្ងឺ Covid-19

សេដ្ឋកិច្ចវៀតណាមនៅតែទ្រាំទ្រយ៉ាងល្អហើយនឹងស្ដារឡើងវិញទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺ Covid-19។ នេះជាការវាយតម្លៃ របស់ធនាគារពិភពលោក (WB) នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “តើភាពធម្មតាថ្មីនៅវៀតណាមយ៉ាងដូចម្ដ៉េច? ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៃវិបត្តិ Covid-19” ដែលបានប្រកាសកាលពីថ្ងៃទី៣០ កក្កដា។

យោងតាមរបាយការណ៍របស់ WB សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាននូវសេណារីយ៉ូវិជ្ជមាននាពេលខាងមុខនិងក្នុងរយៈពេលមធ្យម។
ក្នុងករណីដែលសេដ្ឋកិច្ចសកលត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ សេដ្ឋកិច្ច វៀតណាមនឹងទទួលបានកំណើនប្រមាណa ២,៨%a ក្នុងឆ្នាំ ២០២០ និង៦,៨% ក្នុងឆ្នាំ២០២១ ផងដែរ។ ប្រសិនបើស្ថានភាពនៅខាងក្រៅមិនអំណោយផល សេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើនប្រមាណ១,៥%ក្នុងឆ្នាំ២០២០ និង៤,៥%ក្នុងឆ្នាំ២០២១តែប៉ុណ្ណោះ។

WB បានលើកឡើងថា បញ្ហាប្រឈមដ៏ធំរបស់វៀតណាមក្នុងកាលៈទេសៈ នាបច្ចុប្បន្ននោះគឺរកឃើញនូវការជំរុញកំណើនថ្មីសម្រាប់ដំណើរការស្ដារឡើងវិញ។ ដើម្បីសម្រេចបាននូវគោលដៅនេះ WB ផ្ដល់នូវអនុសាសន៍ស្ដីពីការលុបចោលយ៉ាងប្រុងប្រយ័ន្ននូវការដាក់កំហិតទៅលើការធ្វើដំណើរអន្តរជាតិដោយធានាបាននូវសុវត្ថិភាព ជំរុញការអនុវត្តកម្មវិធីវិនិយោគសាធារណៈដែលមានស្រាប់សំដៅបង្កើនតម្រូវការក្នុងស្រុក ហើ ជួយឧបត្ថម្ភដល់តំបន់សេដ្ឋកិច្ចឯកជន។

ទន្ទឹមនឹងនោះ WB បានចាត់ទុកថា ក្នុងប្រព័ន្ធពាណិជ្ជកម្មសកលថ្មី វៀតណាមអាចបង្កើតសញ្ញាសម្គាល់របស់ខ្លួនដោយការស្ថាបនាសម្ព័ន្ធភាពជាមួយប្រទេសផ្សេងៗដែលមានអត្រាឆ្លង Covid-19 ទាប ព្រមទាំងឈានទៅដល់សេដ្ឋកិច្ច “គ្មានការប៉ះពាល់ដោយផ្ទាល់” តាមរយៈការទូទាត់ដោយ បច្ចេកវិទ្យាឌីជីថល អប់រំតាមអនឡាញ ការពិនិត្យ ព្យាបាលជម្ងឺពីចម្ងាយ និងការចែករំលែកទិន្នន័យឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម