20/07/2020 14:21 GMT+7 print

បញ្ជូនពលរដ្ឋវៀតណាម២៤០នាក់ពីហ្វីលីពីនវិលត្រឡប់មកប្រទេសវិញ


នាថ្ងៃទី១៨ កក្កដា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ស្ថានទូតវៀតណាមប្រចាំហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ហ្វីលីពីន រៀបចំជើងហោះហើរជូនពលរដ្ឋវៀតណាមចំនួន២៤០នាក់វិលត្រឡប់មកប្រទេសវិញ។
ក្នុងក្រុមពលរដ្ឋនេះ ភាគច្រើនគឺកុមារមានអាយុក្រោម ១៨ ឆ្នាំ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ពលករដែលផុតកិច្ចសន្យា ភ្ញៀវទេសចរដែលត្រូវជាប់គាំង និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិ Can Tho អ្នកដំណើរ ក្រុមអ្នកបើកបរនិងអ្នកបម្រើទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយជូនទៅមូលដ្ឋានដាក់ដាច់ដោយឡែកតាមបទបញ្ញត្តិ ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម