17/07/2020 11:27 GMT+7 print

លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc អបអរសាទរការរីកចម្រើនគួរឲ្យកត់សម្គាល់នៃផ្នែកសុខាភិបាលវៀតណាម

នាព្រឹកថ្ងៃទី១៥ កក្កដា ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញវៀតណាមជិត ១០០ នាក់បានដំណើរការវះកាត់បំបែកកូនភ្លោះដែលត្រគាកជាប់គ្នានៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ។
 

កូនភ្លោះពីរនាក់ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ក្រោយពីការវះកាត់។


នារសៀលថ្ងៃទី១៥ កក្កដា បន្ទាប់ពីដឹងព័ត៌មានស្ដីពីការដែលកូនភ្លោះ ជាប់គ្នា Truc Nhi – Dieu Nhi ត្រូវបានវះកាត់បំបែកចេញពីគ្នាប្រកបដោយ ជោគជ័យរួចមក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញអបអរសាទរចំពោះសមូហភាពវេជ្ជបណ្ឌិតជិត១០០នាក់ដែលចូល រួមការវះកាត់ដ៏ស្មុគស្មាញបំផុតនេះ ព្រមទាំងផ្ញើរក្ដីសាកសួរសុខទុក្ខចំពោះឪពុកម្ដាយរបស់កូនភ្លោះទាំងពីរនាក់ក៏ដូចជាផ្ញើរអំណោយជូនដល់ក្មួយៗផងដែរ។

មុននោះ នាព្រឹកថ្ងៃទី១៥ កក្កដា ក្រុមវេជ្ជបណ្ឌិតនិងអ្នកជំនាញវៀត ណាមជិត១០០នាក់បានដំណើរការវះកាត់បំបែកកូនភ្លោះដែលត្រគាកជាប់គ្នា នៅមន្ទីរពេទ្យកុមារទីក្រុងហូជីមិញ។ នេះជាការវះកាត់ដ៏ស្មុគស្មាញបំផុតដោយសារគូក្មេងស្រីភ្លោះនេះមានផ្នែកក្បាលពោះត្រគាកជាប់គ្នា ជាមួយនឹងជើង បែកចេញពីគ្នាដ៏កម្រមាន។ ក្រោយពីការវះកាត់រួចមកសុខភាពរបស់ក្មេងទាំងពីរនាក់នេះសុទ្ធតែធម្មតា។

យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Tran Dong A ការវះកាត់សម្រាប់កូនភ្លោះ Truc Nhi – Dieu Nhi គឺជារបត់ប្រវត្តិសាស្ត្រដែលសរឲ្យ ឃើញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់នៃផ្នែកសុខាភិបាលវៀតណាម ក្រោយពីការវះកាត់កូនភ្លោះ Viet – Duc ប្រកបដោយជោគជ័យកាលពី៣២ ឆ្នាំមុននេះ។ លោកវេជ្ជបណ្ឌិត Tran Dong A បានឲ្យដឹងថា៖

“ចំពោះការវះកាត់ក្មួយ Viet – Duc គឺក្មួយៗមានជើងតែ៣ប៉ុណ្ណោះ ចំណែកឯក្មួយ Truc Nhi – Dieu Nhi មានសំណាងល្អជាងដោយមានជើង ទាំង៤យ៉ាងគ្រប់គ្រាន់។ ប៉ុន្តែការវះកាត់ទាំងពីរនេះសុទ្ធតែកម្រមាន ហើយត្រូវប្រឈមនឹងការលំបាកខុសៗគ្នាដែរ ដោយសារ ករណីកូនភ្លោះជាប់គ្នាដ៏ស្មុគស្មាញយ៉ាង ដូច្នេះស្រូបយកតែ៦%ប៉ុណ្ណោះក្នុងចំណោមករណីកូនភ្លោះជាប់គ្នាលើទូទាំងពិភពលោក”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម