ខេត្ត Dak Nong គប្បីអនុវត្តន៍ល្អនូវគោលនយោបាយជនជាតិ
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត Dak Nong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើ ឲ្យ ថ្នាក់ដឹកនាំខេត្តផ្តោតសំខាន់ទៅលើការ ងារជនជាតិ ដែលជានិច្ចកាលជាភារកិច្ចដ៏សំខាន់ ហើយមានអត្ថន័យយុទ្ធសាស្ត្ររបស់ បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។ ហេតុដូច្នេះ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តឲ្យបានល្ងនូវទស្សនៈ គោលលការណ៍របស់បក្ស និងគោលនយោបាយច្បាប់ស្ដីពី សាសនា ជនជាតិ។
នាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Dak Nong បន្តអនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងសេចក្ដីសម្រេចិត្តរបស់គណៈ កម្មាធិការបក្សខេត្ត ដើម្បីវៀបចំមហាសន្និបាតបក្ខភាគខេត្ត។ ទន្ទឹមនឹងនេះ អនុវត្តន៍ល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងពង្រឹងការងាចលនាមហាជន រក្សាយ៉ាងរឹងមាំនូវវិន័យបក្ស។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ចាំបាច់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជំនះពុះពារលើការលំបាក អភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឱ្យកាន់តែឆាប់រហ័សនិងរឹងមាំ ក៏ដូចជាដោះស្រាយការលំបាកជូនសហគ្រាសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម