07/07/2020 12:07 GMT+7 print

ក្រុមហ៊ុនពិគ្រោះយោបល់ Mc Kinsey វាយតម្លៃចំពោះលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម


 ខ្សែ​សង្វាក់ដំឡើងស៊ុមរថយន្តរបស់ក្រុមហ៊ុនរថយន្តតូយ៉ូតាម៉ូទ័រនៅវៀតណាមដែលមានដើមទុនវិនិយោគពីជប៉ុននៅខេត្ត Vinh Phuc (វៀតណាម) (រូបថត៖ TTXVN)
 

វៀត​ណាមបានឆ្លងកាត់អស់រយៈពេលជាង ២ ខែដោយគ្មានកត់ត្រាករណីឆ្លងជំងឺ Covid-19 នៅក្នុង​សហគមន៍​នោះឡើយ ហើយ​នេះគឺជា​សមិទ្ធិផល​ដែល​ជួយ​ឱ្យវៀត​ណាម​ត្រូវ​បាន​ចាត់​ទុក​ថាជា​ប្រទេស​មួយ​​ក្នុង​​ចំណោម​ប្រទេសទទួលបានជោគជ័យបំផុតក្នុងការគ្រប់គ្រងជម្ងឺឆ្លង Covid-19 និងក្លាយ​ទៅជា​ប្រទេស​ ដំបូង​ដែលបើក​វិស័យសេដ្ឋកិច្ចឡើងវិញយ៉ាងពេញលេញផងដែរ។

នេះគឺជា​ការ​វាយ​តម្លៃរបស់អត្ថបទសរសេរមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ mckinsey.com (សហរដ្ឋ អាមេរិក) នាពេលលថ្មីៗនេះអំពីលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម បន្ទាប់ពីទទួល​បាន​ជោគ​ជ័យ​ក្នុង​​ការគ្រប់គ្រងជំងឺរាតត្បាត។
 
យោងតាម​អត្ថបទនេះ វៀតណាមបានអភិវឌ្ឍន៍សេដ្ឋកិច្ចល្អប្រសើរជាងប្រទេសជាច្រើនដទៃទៀត ទោះបីមិន​ទាន់​បាន​រួចផុតពីការលំបាកក៏ដោយ។ កំណើននៃផលិតផលសរុបក្នុងស្រុកក្នុងត្រីមាសទី ១ បានស្ថិត​នៅក្នុង​កំរិត​ទាប​បំផុតចាប់តាំងពីឆ្នាំ២០១០ ប៉ុន្តែវៀតណាមនៅតែស្ថិតនៅក្នុងតំបន់វិជ្ជមានដោយមានអត្រា ៣,៨%។​
 
ទន្ទឹមនឹងនេះដែរ អត្ថបទបាន​វាយតម្លៃទៀត​ថាឆ្នាំនេះនឹង​បន្តជាឆ្នាំ​ដែលពោរ​ពេញ​ទៅដោយ​បញ្ហា​ប្រឈម​ជាច្រើន​ ប៉ុន្តែវៀតណាមអាចសង្ឃឹមថា កំណើនដ៏ខ្លាំងក្លានៃប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ នឹងវិលត្រឡប់​មកវិញ​នៅឆ្នាំក្រោយ​ផងដែរ។ ប្រសិនបើ វៀតណាមអាចរក្សាការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ឲ្យបានល្អទៀត ព្រម​ទាំង​​បង្កើតការផ្លាស់ប្តូររចនាសម្ព័ន្ធសមស្រប ក្នុងការជំរុញកំណើននៅទសវត្សខាងមុខនេះ នោះមិន​ត្រឹម​តែ​អាច​​ដណ្តើម​បានឋានៈខាងសេដ្ឋកិច្ចរបស់ខ្លួនដូចមុនពេលផ្ទុះជម្ងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេ ថែម​ទាំង​បង្កើត​​កម្លាំងចលករសម្រាប់​ការសន្ទុះកំណើនថ្មីទៀតផង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​