06/07/2020 14:47 GMT+7 print

Ly Son ម៉ារ៉ាតុង៖ ផ្លូវរត់អះអាងនូវអធិបតេយ្យភាព


 ពិធីបង្ហូតទង់ជាតិនៅកោះ Ly Son។ (រូបថត៖ VOV)
 

នេះ​ជាការប្រកួតកម្រិតខ្ពស់ របស់អត្តពលិកអាជីពនិងមិនអាជីពចំនួន២០០០នាក់​ដែល​ចូល​រួម​ក្នុង​ផ្លូវ​រត់​តាម​ឆ្នេរ​កោះ Ly Son។
 
ការប្រកួត​ពានរង្វាន់រត់ម៉ារ៉ាតុងនិងចម្ងាយឆ្ងាយជើងឯកជាតិ Tien Phong – Marathon លើកទី៦១ បាន​ប្រារព្ធ​​ធ្វើឡើងជាផ្លូវការនាព្រឹកថ្ងៃទី៥ កក្កដា នៅស្រុកកោះ Ly Son ខេត្ត Quang Ngai។ នេះ​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់ របស់អត្តពលិកអាជីពនិងមិនអាជីពចំនួន២០០០នាក់ដែលចូលរួមក្នុងផ្លូវរត់តាមឆ្នេរកោះ Ly Son។​

មុន​នោះ នាថ្ងៃទី៤ កក្កដា អត្តពលិកនិងប្រជាជនបានចូលរួមពិធីបង្ហូតទង់ជាតិនៅកំពូលភ្នំ Thoi Loi ស្រុក Ly So​n​។ នេះជាលើកដំបូងហើយដែលពិធីបង្ហូតទង់ជាតិត្រូវបានរៀបចំឡើងនៅលើកោះ Ly Son។
 
នេះ​ក៏ជាលើកដំបូងក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅដែរ ដែលការ​ប្រកួត​ពាន​រង្វាន់​រត់ម៉ារ៉ាតុង និង​ចម្ងាយ​ឆ្ងាយ​ជើង​ឯកជាតិ Tien Phong ត្រូវបានរៀប​ចំ​ឡើងនៅ​លើកោះមួយ ដែល​បង្កប់​នូវសញ្ញា​សម្គាល់​ប្រវត្តិ​សាស្ត្រ​និង​មាន​ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់វៀតណាម។ ព្រឹត្តិការណ៍នេះមាន​អត្ថន័យ​ជាច្រើន ដោយ​អះអាង​នូវ​អធិបតេយ្យ​ភាព​របស់វៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។ នេះក៏ជាឱកាសដ៏​ធំមួយ​ដើម្បីផ្សព្វ​ផ្សាយ​រូប​ភាព អំពីទឹកដី មនុស្ស និងទេសភាពធម្មជាតិនៃកោះ Ly Son ទៅកាន់មិត្តភក្តិទាំងជាតិ​និង​អន្តរជាតិ​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​