06/07/2020 14:47 GMT+7 print

កម្ពុជាប្រកាសជាផ្លូវការពីការលើកពេលរៀបចំកិច្ចប្រជុំ ASEM លើកទី១៣

​ក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី៤ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​លើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) ដោយសារតែវិបត្តិ Covid-19។ 
 
​សេចក្ដី​ប្រកាសពោលខាងលើត្រូវបានធ្វើឡើងក្រោយពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ASEM (ASEM SOM) តាម​ប្រព័ន្ធ​វីដេអូ​ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៣ កក្កដា ក្រោមអធិបតីភាពលោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា។
 
លោក សុខ​ ស៊ីផាន់ណា បានសម្ដែងនូវអំណរគុណដ៏ស្មោះសរចំពោះប្រទេសដៃគូ ASEM ទាំងអស់ដែល​បាន​គាំទ្រ​កម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣។ លោក​បាន​គូសបញ្ជាក់​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​​កម្ពុជា​ក្នុងការ​រៀបចំ​ទាំង​ផ្នែកខ្លឹម​សារ និង​ភស្តុភាដើម្បី​ធានាឲ្យបាន​នូវភាព​ជោគជ័យ​​នៃកិច្ច​ប្រជុំ​នេះ​ដែល​​គ្រោងនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២​០២០ នៅរាជធានីភ្នំពេញ។ ប៉ុន្តែ​ ដោយ​សារ​ផល​ប៉ះពា​ល់​បង្កឡើងដោយជម្ងឺ Covid-19 តំណាងចូលរួមកិច្ចប្រជុំ ASEM SOM គ្រប់រូបបាន​ឯកភាព​សម្ដែង​នូវការ​យោគ​ដល់និងគាំទ្រចំពោះសំណើររបស់កម្ពុជាស្ដីពីការលើកពេលកិច្ចប្រជុំកំពូល ASEM លើកទី១៣នេះទៅរៀបចំ​នាពាក់​កណ្ដាលឆ្នាំ២០២១៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​