06/07/2020 14:47 GMT+7 print

ប្រជាជនក្រីក្រប្រមាណ១,២លានគ្រួសារទទួលបានប្រាក់កម្ចីតាមគោលនយោបាយ


 ប្រជាជនចុះឈ្មោះទទួលបានប្រាក់កម្ចី។ (រូបថត៖ TTXVN) 
 

ក្នុងនោះ ដើមទុនឥណទាន​បានរួមចំណែកគាំទ្រផលិតកម្ម អាជី​វកម្ម ដោយទាន់ពេល​វេលា បង្កើត​ការងារ​ធ្វើ​សម្រាប់​ពល​ករជិត២១៦ពាន់នាក់។ 

 
យោងតាម​ការធ្វើស្ថិតិរបស់ធនាគារគោលនយោបាយសង្គមវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ​២០២០ មានប្រជាជនក្រីក្រ ជិតបន្ទាត់ក្រីក្រ និងទើបតែរួចផុតពីភាពក្រីក្រប្រមាន១,២លាន​គ្រួសារ​​និងប្រជាជនក្នុងក្របខ័ណ្ឌគោលនយោបាយផ្សេងៗទៀត ទទួលបានប្រាក់កម្ចី ក្នុងតម្លៃសរុបជិត៤២,៦ពាន់​ពាន់​លាន​ដុង។
 
ក្នុង​នោះ ដើមទុនឥណទានបានរួមចំណែកគាំទ្រផលិតកម្ម អាជីវកម្ម ដោយទាន់ពេលវេលា បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​ពលករជិត២១៦ពាន់នាក់។ ទន្ទឹមនេះ ជួយឧបត្ថម្ភដល់ការ​សិក្សារបស់​សិស្សានុសិស្ស​និង​និស្សិត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែលមានស្ថានភាពរស់នៅលំបា​ក កសាងផ្ទះសម្បែង​សម្រាប់​មុខ​សញ្ញានានា​ក្នុងក្រប​ខ័ណ្ឌគោល​នយោបាយ ក៏​ដូចជាកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតនៅជន​ប​ទផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​