23/06/2020 15:01 GMT+7 print

EVFTA បង្កើតកម្លាំងចលករសម្រាប់អចលនទ្រព្យឧស្សាហកម្មវៀតណាម

 អ្នកជំនាញជាច្រើនបានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ដែលទំនងជាចូលជាធរមាន ចាប់ពីខែសីហាខាងមុខនេះ នឹងបង្កើតឡើងការវិវត្តន៍ជាវិជ្ជមានចំពោះ ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅវៀតណាម។

លោក Le Trong Hieu នាយកផ្នែកពិគ្រោះយោបល់និងដោះដូរ-សេវា កម្មអចលនទ្រព្យឧស្សាហកម្មនៃក្រុមហ៊ុន CBRE វៀតណាមបានវិភាគថា EVFTA នឹងជាកម្លាំងចលករដែលជួយឲ្យសេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញក្រោយជំងឺ Covid-19។ ជាពិសេសគឺ ភាពជោគជ័យក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតនាពេលកន្លងទៅ នឹងជួយឲ្យវៀតណាមបន្តទទួលបាន លំហូរទុនវិនិយោគរបស់បណ្ដាក្រុមហ៊ុនផលិតកម្ម។

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE វៀតណាមបានសរឲ្យឃើញ ថា កាលពីមុននេះតម្រូវការជួលអចលនទ្រព្យឧស្សាហកម្មរបស់ក្រុមហ៊ុន អឺរ៉ុបមិនសូវមានច្រើនទេ។ ប៉ុន្តែ CBRE រំពឹងទុកថា តម្រូវការនេះនឹងកើន ឡើងនាពេលខាងមុខ ដោយផ្ដោតទៅលើវិស័យមួយចំនួនដូចជា៖ គ្រឿង ម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក និងវាយនភ័ណ្ឌ ជាដើម។

តាម VOV5 - វិទ្យុសម្លេងវៀតណាម