21/06/2020 18:41 GMT+7 print

វៀតណាមនិងឥណ្ឌូនេស៊ីថ្លែងសុន្ទរកថារួមដោយគាំទ្ររដ្ឋាភិបាលហៃទីធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញ


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១៩ មិថុនា បានដំណើរការកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដោយពិភាក្សាអំពីស្ថានភាព និងរបាយការណ៍របស់អគ្គលេខាធិការអ.ស.បស្ដីពីសកម្មភាពរបស់ការិ យាល័យចម្រុះរបស់អ.ស.បប្រចាំនៅហៃទី (BINUH)។
ថ្លែងសុន្ទរកថារួម នៅកិច្ចប្រជុំនេះ វៀតណាមនិងឥណ្ឌូនេស៊ីបានសម្ដែងនូវការព្រួយបារម្ភ ចំពោះការលំបាកលំបិន និងស្ថានភាពវឹកវរនៅហៃទី ជាពិសេសគឺផលប៉ះ ពាល់អវិជ្ជមាននៃជំងឺ Covid-19 ព្រមទាំងគាំទ្រលើការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលហៃទីក្នុងការកែទម្រង់រដ្ឋធម្មនុញ្ញ ក៏ដូចជាគាំទ្រដំណើរការបោះឆ្នោតដោយបង្កើនការចូលរួមរបស់នារីផងដែរ។ វៀតណាមនិងឥណ្ឌូនេស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងប្រទេសនានាក្នុងតំបន់បង្កើនការជួយឧបត្ថម្ភហៃទីទាំងខាងនយោបាយនិងបច្ចេកទេសក្នុងដំណាក់កាលដ៏លំបាកនេះ ហើយស្នើឲ្យការិយាល័យចម្រុះរបស់អ.ស.បចាត់វិធានការជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភហៃទីក្នុងការដោះស្រាយបញ្ហាបន្ទាន់នាបច្ចុប្បន្នផង ដែរ៕
  

តាម VOV5- វិទ្យុសម្លេងវៀតណាម