12/06/2020 12:00 GMT+7 print

វៀតណាមនឹងបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តើរៗ

 ទន្ទឹម​ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមបន្តអនុញ្ញាតឱ្យអ្នកជំនាញអ្នកវិនិយោគ អ្នកគ្រប់គ្រងអាជីវកម្ម កម្មករជំនាញ​ចូលមក​ធ្វើការនិង​ស្ទាបស្ទង់​ការ​វិនិយោគ​និង​ឱកាស​អាជីវកម្ម​នៅវៀត​ណាម​។​ 
 
នៅសេចក្តី​ជូនដំណឹងនៃសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ច​ប្រជុំគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 កាលពីព្រឹកថ្ងៃទី ៩ ខែ​មិថុនា​​ លោកនាយករដ្ឋមន្រ្តីបានចាត់តាំងគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 ប្រកាសពីតំបន់ដែលមានសុវត្ថិភាព តាមលក្ខណៈវិនិច្ឆ័យជាក់លាក់ដូចជា ក្នុងរយៈពេល ៣០ ថ្ងៃក​ន្លង​​មក​ មិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ទេ  ដើម្បីបើកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តើរៗ ឡើង​វិញ​ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅពេលអ្នកដំណើរចូលតាមរយៈជើងហោះហើរទាំងនេះ។
 
ទន្ទឹម​ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមបន្តអនុញ្ញាតឱ្យអ្នកជំនាញអ្នកវិនិយោគ អ្នក​​គ្រប់​គ្រង​អាជីវកម្ម​ កម្មករ​ជំនាញ​ចូលមក​ធ្វើការ​និង​ស្ទាបស្ទង់​ការ​វិនិយោគ​និង​ឱកាស​អាជីវកម្ម​នៅវៀត​ណាម​។ ​លើសពី​នេះ​ទៅទៀត បង្កលក្ខណៈងាយស្រួល សម្រាប់អាជីវករនិងបញ្ញវន្តដែលជាជនជាតិវៀតណាម ពលរដ្ឋ វៀត​ណាម​ជាសិស្សនិស្សិត មនុស្សចាស់ មនុស្សដែលមកលេងសាច់ញាតិ ធ្វើដំណើរទៅក្រៅប្រទេស​ផុត​សុពល​ភាព​ ត្រូវជាប់គាំងនៅបរទេសនិងករណីពិសេសផ្សេងទៀតអាច ត្រឡប់មកប្រទេសវិញផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម