09/06/2020 11:19 GMT+7 print

វៀតណាមចូលជាសមាជិកផ្លូវការក្នុងអនុសញ្ញាលេខ ១០៥ ស្តីពីការលុបបំបាត់ ពលកម្មដោយចាប់បង្ខំ


 ការចូលជាសមាជិករបស់វៀតណាមក្នុងអនុសញ្ញានេះបានអះអាងយ៉ាងម៉ឺងម៉ាត់នូវការទទួលខុសត្រូវរបស់វៀតណាមចំពោះអង្គការ ILO និងសហគមន៍អន្តរជាតិផងដែរ (រូបថត៖ TTXVN)
 

ដោយ​មានអត្រាសម្លេងគាំទ្រ ៩៤,៨២% សមាជិកស ភាភាគ​ច្រើន​បាន​អនុម័ត​ជាឯកច្ឆ័ន្ទ​លើ​សេចក្តី​សំរេច​ចិត្ត​ចូល​ជាសមាជិក អនុសញ្ញាលេខ ១០៥ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការលុ​ប​បំបាត់​ពលកម្ម​ដោយ​ចាប់​បង្ខំ​នាព្រឹកថ្ងៃទី ៨ ខែមិថុនា ក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី ១៤។
 
នេះគឺជា​អនុសញ្ញាមួយក្នុងចំណោមអនុសញ្ញាមូលដ្ឋានទាំង៨ របស់អង្គការពលកម្មអន្តរជាតិ (ILO)។ ការលុប​បំបាត់​សិទ្ធិពលកម្មដោយចាប់បង្ខំតាមបទបញ្ញត្តិក្នុងអនុសញ្ញាលេខ ១០៥ គឺជាបទដ្ឋាន​អន្តរជាតិ​មូល​ដ្ឋាន​ដើម្បី​រួម​ចំណែកដល់ការធានាសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលករ។ ក្នុងនាម​ជាសមាជិកក្នុងអង្គការ ILO ការចូលជាស​មាជិករបស់វៀតណាមក្នុងអនុសញ្ញានេះ បានអះអាងយ៉ាងម៉ឺង​ម៉ាត់នូវការ​ទទួល​ខុសត្រូ​វ​រប​ស់​វៀត​ណាម​ចំពោះអង្គការ ILO និងសហគមន៍អន្តរជាតិផងដែរ។ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការ និង​សង្គម​កិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា៖
 
«ការចូលជា​សមាជិកក្នុងអនុសញ្ញានេះគឺជាការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិមនុស្សនៅវៀតណាម។ ទីពីរគឺជា​ការ​អនុវត្ត​ទំនួលខុសត្រូវរបស់សមាជិកក្នុងសហគមន៍អន្តរជាតិ។ ស្តីពីមូលដ្ឋានគតិយុត្តិ ច្បាប់វៀតណាម​មានគ្រប់​គ្រាន់​ហើយ​ប្រព័ន្ធច្បាប់របស់វៀតណាមក៏សមស្របទាំងស្រុងផងដែរ។ រដ្ឋាភិបាលនឹង​បង្កើត​កម្ម​វិធី​វិមជ្ឈការ​សម្រាប់​វិស័យ​នីមួយៗ និងតំបន់នីមួយៗ ដើម្បីធ្វើវិមជ្ឈការអនុវត្តផង ដែរ»។

គួរបញ្ជាក់​ថាជាមួយនឹងការចូលជាសមាជិកក្នុងអនុសញ្ញាលេខ ១០៥ នេះនឹងរួមចំណែក​ក្នុង​ការ​អនុវត្ត​រាល់​ការ​សន្យាដែល​ទាក់ទងនឹងការងារនៅក្នុងឯកសារទាំងនេះផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម