09/06/2020 11:19 GMT+7 print

រដ្ឋសភាវៀតណាមអនុម័តលើឯកសារសំខាន់ចំនួន២ដែលបើកឱកាសជ្រៀតចូលទីផ្សារ EU


  (រូបថត៖ quochoi.vn)
 

នាព្រឹក​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៩ រដ្ឋសភា វៀតណាមនីតិកាលទី១៤ ដោយ​ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលុប រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​ចិត្តផ្ដល់សច្ចា​ប័ណ្ណលើ​កិច្ច​ព្រម​​ព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងសេចក្ដី​សម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រម ព្រៀងគាំពារវិនិយោគរវាង​វៀត​ណាម​ជាមួយ​ប្រទេស​ជាស​មាជិក​នៃសហ​​ភាពអឺរ៉ុប (EVIPA)។
 
អញ្ជើញចូល​រួមសម័យប្រជុំនេះក៏មានវត្តមានប្រធាន ក្រុមបេសកកម្ម អឺរ៉ុបប្រចាំវៀតណាម រួមជាមួយ​ឯកអគ្គ​រដ្ឋទូត​ប្រទេស​ EU នានាប្រចាំនៅ វៀតណាមផងដែរ។ វាយតម្លៃចំពោះការអនុម័តលើកិច្ចព្រមព្រៀង EVFTA លោក Nguyen​ Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាបានឲ្យដឹងថា៖
 
“ការអនុម័ត​លើកិច្ចព្រមព្រៀងនេះគឺសមស្របនឹងគោលជំហរកិច្ចការ បរទេស ដោយឆ្ពោះ​ទៅ​រកទីផ្សារ​សហភាព​អឺរ៉ុបពោរពេញទៅដោយសក្ដា នុពល ដែលមានប្រទេសជា​សមាជិក​ជាច្រើន​នាំមុខ​គេផ្នែក​វិនិយោគ​និង​ពាណិជ្ជកម្ម។ ផលប្រយោជន៍គឺជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី ចូលរួមខ្សែសង្វាក់ផ្គត់ ផ្គង់សកល បង្កើនទំ​ហំនាំចេញនៃមុខទំនិញសំខាន់ៗដូចជាកសិផល ជលផល វាយនភ័ណ្ឌ ហើយប្រជា​ជន​វៀត​ណាម មាន​ឱកាស​ទិញ​ទំនិញ ឧបករណ៍សម្ភារៈ ម៉ាស៊ីន និងគ្រឿងសំអាងប្រកបដោយគុណភាពខ្ពស់ ហើយមាន​តម្លៃ​សមរម្យ​ផងដែ​រ”។
 
ចំណែក​ឯកិច្ចព្រមព្រៀង EVIPA វិញ ក៏ត្រូវបានរំពឹងទុកថា នឹងជួយឲ្យ វៀតណាមទាក់ទាញដើមទុនវិនិយោគ អភិក្រម​នឹងបច្ចេកវិទ្យាទំនើប និង បច្ចេកវិទ្យាស្អាតពីអឺរ៉ុប ក្នុងកាលៈទេសៈដែលអឺរ៉ុបកំពុងមានគម្រោងវិនិ យោគ​ប្រ​មាណ២៥០០ក្នុងដើមទុនចុះបញ្ជីចំនួន២៧,៥ពាន់លានដុល្លា អាមេរិកនៅវៀតណាម។

កិច្ចព្រម​ព្រៀងទាំងពី​រនេះគ្រោង នឹងចូលជាធរមានចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម