06/06/2020 13:53 GMT+7 print

អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Vu Mao - ឥស្សរជន បណ្ដុះពន្លកមិត្តភាព វៀតណាម - កម្ពុជា


 អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Vu Mao (រូបថត៖ VOV)
 

 អតីត​សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីតប្រធានខុទ្ទកាល័យរដ្ឋសភា និងជា​ប្រធាន​មជ្ឈឹម​សមាគម​មិត្ត​ភាព​វៀតណាម - កម្ពុជា លោក Vu Mao បានទទួលមរណភាពកាលពីព្រឹកព្រលឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ​កន្លងទៅ។ 
 
លោកត្រូវ​បានចាត់ទុកថាជា ដួងព្រលឹងនៃ សមាគមមិត្តភាពវៀត ណាម - កម្ពុជាអស់រយៈពេល ៣៨ ឆ្នាំកន្លង​ទៅ ហើយជាឥស្សរជនមួយរូប ដែលបានចូលរួម​ចណែក​ដ៏ធំធេង​ក្នុង​ការពូន​ជ្រុំទំនាក់​ទំនង​មិត្ត​ភាព​រវាង​ប្រជាជន​ ជាមួយប្រជាជននៃប្រទេសទាំងពីរ។
 
លោក Vu Mao កើតថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៣៩ នៅទីក្រុងហាណូយ។ លោកបាន​ធំដឹង​ក្ដីក្នុងអំឡុង ពេល​សង្គ្រាម​​បដិវត្តដ៏រុង​រឿង ដ៏អង់អាចក្លាហាន ហើយពោរពេញទៅដោយការលំបាកសាកល្បង ក៏ប៉ុន្តែ លោកបា​ន​ជំនះពុះពា​រលើការលំបាកទាំងនេះ ដើម្បីក្លាយទៅជាមនុស្សម្នាក់ដ៏មានឆន្ទះម៉ោះមុត ប្រកប​ដោយ​ទឹកចិត្ត​មេត្តាក​រុណា។ លោកគឺជាថ្នាក់ដឹកនាំមួយរូប ដែលត្រូវបានបោះឆ្នោតតែង​តាំងជា​សមាជិក​មជ្ឈឹម​បក្សដែល​មាននីតិកាលច្រើនបំផុត (៥ នីតិកាលជាប់ៗគ្នា ចាប់ពីនីតិកាលទី ៥ ដល់នីតិកាលទី៩) ព្រមទាំងកាន់​តំណែងសំខាន់ៗជាច្រើនទៀតផង។ ចាប់ពីឆ្នាំ ១៩៨៣ រហូតមកដល់ពេលនេះ លោក​បាន​កាន់​តំណែង​ជាប្រធានមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម - កម្ពុជា ហើយលោក បានចូលរួមចំណែក ដ៏ធំធេង ក្នុងការ​ងារកិច្ចការបរទេសរវាងប្រជាជន ជាមួយប្រជាជន។ អតីតប្រធាននាយកដ្ឋានកម្ពុជា នៃគណ​កម្មាធិការ​កិច្ចការបរទេសមជ្ឈឹមបក្ស និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Vuong Viet បានឲ្យដឹងថា៖ “លោក Vu Mao មានទំនាក់ទំនងស្និទ្ធិស្នាលជាមួយ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម ​សីហនុ និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី។ ក្រៅពីនោះ លោកក៏ទទួល បាន​ម​នោសញ្ចេត នាដ៏ធំធេង របស់ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិនប្រធានរដ្ឋសភា និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជា ប្រធាន​មជ្ឈឹម​សមាគម​មិត្តភាព​កម្ពុជា - វៀតណាម។ ពិតណាស់ថា លោក Vu Mao គឺជាស្ពានតភ្ជាប់​ទំនាក់​ទំនង​រវាង​វៀត​ណាម​ ​កម្ពុជា”។
 
ក្នុងនាមជាប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជានោះ រាល់គោលការណ៍ និង​សកម្មភាព​របស់​លោក Vu Mao គឺសុទ្ធតែបានបន្សល់ទុកនូវសញ្ញាសម្គាល់នៃគំនិតច្នៃប្រឌិតមិនចេះនឿយណាយ។ ជាពិសេសគឺ គំនិត​ផ្ដូច​ផ្ដើមរៀបចំជំនួបសំណេះសំណាលមិត្តភាពរវាងប្រជាជនជាមួយប្រជាជនវៀតណាម-កម្ពុជា ដែលបាន​ប្រព្រឹត្តិទៅ ៤ ឆ្នាំ ម្ដងឬគំនិតផ្ដូចផ្ដើមបង្កើតក្លិមធុរជនវៀតណាម កម្ពុជាជាដើម។ លើលពី​នេះ​ទៅទៀត​ កាលពីឆ្នាំ ២០១២ លោកបានបំផុសកម្មវិធីបណ្ដុះពន្លកមិត្តភាព ពោលគឺ​ទទួល​និស្សិត​កម្ពុជា​នៅវៀត​ណាម ជាកូនធម៌។ កម្មវិធីនេះទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់អគ្គលេខាបក្ស លោក Nguyen Phu Trong និង​បានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សម្ដេចតេជោ ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​កម្ពុជាស្ងើចសរសើរផងដែរ។ អនុប្រធានអចិន្ត្រៃយ៍មជ្ឈឹមសមាគមមិត្តភាពវៀត ណាម - កម្ពុជា ​លោក Vu Vuong Viet បានឲ្យដឹងថែមទៀតថា៖ “ឪពុកម្តាយធម៌វៀតណាមជាច្រើនរូប ដែលជា​អតីត​កងទ័ព​ស្ម័គ្រ​ចិត្ត អតីតជំនាញការ ហើយធ្លាប់បានជួយឧបត្ថម្ភកម្ពុជាក្នុងសម័យប៉ុលពត។ ដូច្នេះ កម្មវិធី​បណ្ដុះ​ពន្លក​មិត្តភាព មិនត្រឹមតែមានអត្ថន័យជួយឧបត្ថម្ភខាងសំភារៈប៉ុណ្ណោះទេ ថែមទាំ​ង​មាន​អត្ថន័យ​នយោបាយ​យ៉ាងជ្រាលជ្រៅទៀតផង ខណៈដែលបានរួមចំណែកអប់រំយុវជនវ័យក្មេងអំពីប្រពៃណីមិត្តភាព ការជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរដល់យុវជនវ័យក្មេងកម្ពុជានាបច្ចុប្បន្ន។ ក្រោយ​ពេល​បាន​ស្ដាប់​រឿងរ៉ាវរំជួលចិត្តអំពីសម័យសង្គ្រាមនោះ និស្សិតកម្ពុជាច្រើននាក់បានយល់ដឹង និងគោរព​ការ​ជួយ​ឧបត្ថម្ភ​ ពលីកម្មដ៏ធំធេងរបស់កងទ័ព និងប្រជាជនវៀតណាមសម្រាប់កម្ពុជា ដូចជា​ប្រសាសន៍​របស់​សម្ដេច​តេជោ ​ហ៊ុនសែន នាយករដ្ឋមន្ត្រីថា បើសិនជាមិនមានកងទ័ពស្ម័គ្រចិត្តវៀតណាម​នោះ គឺគ្មាន​ប្រទេស​កម្ពុជា​ដូច​បច្ចុប្ប​ន្ន​នេះឡើយ”។
 
ក្នុងរយៈពេល​ប្រមាណ ៤ ទសវត្សរ៍ ដើរតួនាទីជាស្ពានតភ្ជាប់ដ៏រឹងមាំនៃចំណងមិត្តភាពវៀតណាម - កម្ពុជានោះ លោក Vu Mao បានចំណាយកម្លាំងកាយចិត្តច្រើនបំផុតសម្រាប់និស្សិតកម្ពុជា ដែលកំពុងសិក្សា​រៀន​សូត្រ​នៅវៀត​ណាម​។ រហូតមកដល់ពេលនេះ និស្សិតកម្ពុជានៅតែប្រាប់តៗគ្នាថា ទោះបីជានាវេលាម៉ោង ១០ យប់ហើយ​ ប៉ុន្តែ លោក Vu Mao នៅតែផ្ទៀងស្ដាប់ និងចែក​រំលែក​យ៉ាង​ល្អិត​ល្អន់​អំពី​មតិ​យោបល់​របស់​និស្សិត​កម្ពុជា​ ជាពិសេសគឺការដែលក្រសួង សុខាភិបាលកម្ពុជាបានចេញបទបញ្ញត្តិថា និស្សិតកម្ពុជា ដែលបញ្ចប់​ការសិក្សា​ផ្នែកវេជ្ជសាស្ត្រ និងឱសថសាស្ត្រនៅវៀតណាម ត្រូវចុះកម្មសិក្សារយៈពេល ២​ ឆ្នាំទៀតនៅកម្ពុជា។  បន្ទា​ប់​មក លោកបានធ្វើការត្រួតពិនិត្យ និងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម និងកម្ពុជា។ ជាលទ្ធផល​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានលុបចោលបទបញ្ញតិពោលខាងលើ។ ដោយមានការ​ចូល​រួម​ចំណែក​ដ៏ធំធេង​លើវិស័យកិច្ចការបរទេសរវាងប្រជន ​ជាមួយប្រជាជននិយាយ​រួម និងទំនាក់​ទំនង​រវាង​វៀត​ណាម​ និងកម្ពុជានិយាយដោយឡែកនោះ លោក  Vu Mao មាន​កិត្តិយល​ទទួល​បាន​គ្រឿង​ឥស្សរិយសដ៏​ថ្លៃថ្លារបស់​បក្ស រដ្ឋវៀតណាម ព្រះរាជាណាចក្រកម្ពុជា និងប្រទេសមួយចំនួនទៀត។

ក្នុង​សារលិខិតរំលែកទុក្ខ ដែលបានផ្ញើជូនថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - កម្ពុជា លោកជំទាវ ម៉ែន សំអន​ ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមបានចែករំលែក ថា៖ “យើង​ខ្ញុំ សូមវាយតម្លៃខ្ពស់ចំពោះរាល់ការចូលរួមវិភាគទាន និងសមិទ្ធិពល ដែលលោក Vu Mao នាំមក​ជូន​វៀត​ណាម​ ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់លោក សំដៅអភិវឌ្ឍចំណងមិត្តភាពរវាងកម្ពុជា និងវៀត​ណាម“​។ ទោះបីជាលោក Vu Mao បានលាចាកលោកហើយក៏ដោយ ប៉ុន្តែប្រភពធនធានមនុស្ស វៀតណាម កម្ពុជា​ ដែលលោកបានបណ្ដុះ និងមើលថែទាំអស់រយៈពេលជិត ៤ ទសវត្សរ៍កន្លងទៅបាន និងកំពុង​តែបន្ត​ចេញ​ផ្លែផ្កាហើយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​