05/06/2020 14:52 GMT+7 print

ទីក្រុងហូជីមិញសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ JICA ក្នុងគម្រោង ODA នានារបស់ជប៉ុន


 រថភ្លើង Metro នៅទីក្រុងហូជីមិញ ត្រូវបានអ្នកម៉ៅការ Hitachi ធ្វើតេស្តបច្ចេកទេសលើកចុងក្រោយនៅប្រទេសជប៉ុន (រូបថត៖ TTXVN) 
 

ទីក្រុង​ហូជីមិញបានសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួត ជានិច្ចជាមួយ JICA ដើម្បីជួយ​ឲ្យ​គម្រោង​ដែល​ប្រើប្រាស់​ទុន ODA របស់ រដ្ឋាភិបាលជប៉ុននៅទីក្រុងត្រូវបានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ 
 
នេះបើតាមការ​អះអាងរបស់លោក Nguyen Thanh Phong ប្រធានគណៈ កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​នៅក្នុង​ជំនួប​ធ្វើការជាមួយលោក Shimizu Akira ប្រធានតំណាងថ្មីនៃស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ប្រចាំ​វៀតណាមនាយប់ថ្ងៃទី៣ មិថុនា។
 
លោក Nguyen Thanh Phong បានស្នើឲ្យលោក Shimizu Akira យកចិត្ត​ទុកដាក់​ហើយ​ជំរុញឲ្យមាន​ការចុះ​ហត្ថលេខា​យ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងខ្ចីទុនចុងក្រោយសម្រាប់គម្រោងខ្សែរថភ្លើង Metro លេខ១។ ទន្ទឹមនេះ ​ជំរុញដំណើរការនៃគម្រោងមួយចំនួនផ្សេងៗទៀតនៅទីក្រុង ហូជីមិញផងដែរ។
 
ជាការឆ្លើយ​តប លោកប្រធានតំណាង JICA Shimizu Akira បាន សម្ដែងនូវក្ដីសង្ឃឹមថា បណ្ដាគោល​នយោបាយ​និងសកម្មភាពស្ដារសេដ្ឋ កិច្ចឡើងវិញនៃទីក្រុងហូជីមិញ នឹងត្រូវបានដាក់ឲ្យដំណើរការយ៉ាងឆាប់ៗ ព្រមទាំងអះ​អាងថា JICA មានគោលបំណងចង់បន្តសហប្រតិបតិ្តការប្រកប ដោយប្រសិទ្ធភាព​ជាមួយទីក្រុង​ហូជីមិញ នាពេលអនាគត​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​