05/06/2020 14:52 GMT+7 print

អង្គភាពអាជីវកម្មអាមេរិកចាប់អារម្មណ៍លើវិធានការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាមនិងអាស៊ាន


 លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc លោកឯកអគ្គរដ្ឋទូត Stuart Holliday ប្រធានមជ្ឈមណ្ឌលអន្តរជាតិ Meridian និងឯកអគ្គរដ្ឋទូតហ្វីលីពីនលោក Jose Manuel Romualdez  (រូបថត៖ TTXVN)
 

ឯក​អគ្គរដ្ឋទូត​វៀតណាមប្រចាំនៅសហរដ្ឋ​អាមេរិក លោក Ha Kim Ngoc និងឯកអគ្គរដ្ឋទូតហ្វីលីពីន ​លោក Jose Manuel Romualdez នាថ្ងៃទី ៣ មិថុនាបានចូលរួមកិច្ចពិភាក្សា​តាមអនឡាញ​ដែល​រៀប​ចំឡើង​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ Meridian ក្រោមប្រធានបទ “ការឆ្លើយតបរបស់អាស៊ានក្នុងដំណាក់កាលស្តារ សេដ្ឋកិ​ច្ចឡើង​​វិញក្រោយ COVID-19 "។

លោក​ ឯកអគ្គរដ្ឋទូត Ha Kim Ngoc  និងលោកឯកអគ្គរដ្ឋទូត Jose Manuel បានសង្កត់ធ្ងន់ថាជំងឺ Covid-19 កំពុង​បង្កបញ្ហា​ប្រឈមនានាដែលមិនធ្លាប់មានសម្រាប់ប្រទេសនានាលើពិភពលោក ក្នុងនោះមាន​អាស៊ាន​ផង​ដែរ​។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានសហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​បណ្តាប្រទេសស​មាជិក​អាស៊ានដ​ទៃទៀត​ដើម្បី​ជំរុញ​យន្ត​ការ​សម្រប​សម្រួល​គោល​នយោបាយ​និង​សកម្មភាព​របស់អាស៊ាន​យ៉ាងឆាប់​រហ័ស​។ លោក Ha Kim Ngoc  ក៏បានសម្តែង​គោលបំណង​ថាអង្គភាព​អាជីវកម្មអាមេរិក ដែលមាន​សក្តានុពល​ខ្លាំងខាងបច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ និងធនធាននឹងបន្ត ជ្រើសរើសវៀតណាមជាគោល​ដៅដ៏ទាក់ទាញ និងមានសុវត្ថិភាព​សម្រាប់សកម្មភាព នៃអង្គភាពអាជីវកម្ម​និងបំលាស់​ទីនៃការ​ផ្តត់​ផ្គង់​ផង​ដែរ​។

ក្នុង​ឱកាសនេះដែរ តំណាងអង្គភាពអាជីវកម្មអាមេរិកក៏បានសម្តែងនូគោលបំណង ថាអាស៊ាន​និង​វៀត​ណាម​បន្ត​រក្សាខ្សែ​សង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺផលិតផលនិងសម្ភារៈបរិក្ខាពេទ្យ ព្រមទាំងលើកសំណើរ​ឲ្យវៀតណាម​បើក​ទ្វារទីផ្សារ​ឡើងវិញនាពេលឆាប់ៗនេះដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម អាច​អភិក្រមជាមួយដៃគូ និ​ងទីផ្សារវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម