05/06/2020 14:52 GMT+7 print

គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 ពិភាក្សាអំពីការទទួលពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញ


 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP)
 

នាពេលកន្លងទៅ បណ្ដាក្រសួង​ ស្ថាប័​នមានសមត្ថ​កិច្ចទទួលបាន សំណើរបស់​ពលរដ្ឋ​វៀត​ណាម ជាច្រើន​ដែល​មាន​បំណង​ចង់វិលត្រឡប់មកប្រទេសវិញ។ 

នៅក្នុង​កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ អចិន្រ្តៃយ៍​គណៈ​កម្មការ​ជាតិ​ដឹក​នាំ​ការ​បង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 បានពិភាក្សាអំពីស្ថានភាពជំងឺឆ្លងនៅលើពិភពលោក ហើយ​ដាក់​ចេញ​ វិធីទទួលពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅតាមប្រទេសនានា។
 
នាពេល​កន្លងទៅ បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបាន សំណើរបស់ពល​រដ្ឋ​វៀត​ណាម​ជាច្រើន​ដែល​មាន​បំណង​ចង់វិលត្រឡប់មកប្រទេសវិញ។ លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីវៀតណាមបាន សង្កត់ធ្ងន់​ថា​ ក្រៅ​ពីការអនុញ្ញាតឲ្យអ្នកជំនាញបរទេសចូលមកប្រ​ទេស​នោះ គឺនាពេលខាងមុខ​នឹងមានការណែនាំ​យ៉ាង​ល្អិត​ល្អន់ ស្ដីពីការទទួលពលរដ្ឋវៀតណាមដែលកំពុងជាប់គាំ​ង នៅឯបរទេស ក៏ដូចជាអនុវត្តប​ទបញ្ញត្តិ​ធ្វើ ចត្តាឡីស័ក​ក្នុងរយៈ​ពេល១៤ថ្ងៃផងដែរ។ ​លោក Vu Duc Dam មាន ប្រសាសន៍ថា៖ “សម្ពា​ធចំនួន២ទៅលើ​ស្ថាប័ន​​មានសមត្ថ​កិច្ចនាបច្ចុបន្ន​នោះគឺការ ទទួលអ្នកជំនាញ​បរទេស​និងពល​រដ្ឋវៀត​ណាម​ដែល​វិលត្រឡប់​មកប្រទេស​វិ​ញកាន់តែច្រើនឡើងៗ។ យើងនឹងបន្តផ្ដល់អនុសាសន៍ដល់ពលរដ្ឋវៀត ណាម​នៅ​ឯបរ​ទេស​​ឲ្យគេបានជ្រាបថា យកល្អបំផុតគឺស្នាក់នៅហ្នឹងកន្លែង ហើយយើង​ត្រឹម​តែជួយ​ឧបត្ថម្ភ​ដល់​មុខ​សញ្ញា​ដែល​បាន​ដាច់​អាណត្តិ បេសកកម្មការងារ ឬពលករកំពុងជាប់គាំងតែប៉ុណ្ណោះ។ នាពេលខាងមុខ លក្ខខ័ណ្ឌ​ទទួល​ពលរដ្ឋ​វិលត្រឡប់មកវិញក៏ត្រូវការផ្លាស់ប្ដូរដែរ។ មានន័យ ថា សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​រៀន​សូត្រ​គឺស្នាក់​នៅហ្នឹង​កន្លែង ត្រឹមតែ អ្នកដែលបញ្ចប់ការសិក្សាទើបបានវិលត្រឡប់មកវិញតែប៉ុណ្ណោះ។ បណ្ដាអ្នក​ជំនាញ​សេដ្ឋ​កិច្ច​ដែលទៅបំពេញការងារ ធ្វើដំណើរទេសចរណ៍ ឬទៅសួរសុខទុក្ខញាតិ​សន្ដាន​ហើយត្រូវ​ជាប់គាំង​រយៈពេល​ច្រើន​ថ្ងៃ គឺជួយ សម្រួលឲ្យវិលត្រឡប់ម​កវិញ”៕ ​

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម