04/06/2020 14:06 GMT+7 print

វៀតណាមមិនរកឃើញកណរីឆ្លងជំងឺ COVID – 19 ថ្មីក្នុងសហគមន៍រយៈពេល ៤៨ ថ្ងៃជាប់ៗគ្នា


 សកម្មភាពប្រយុទ្ធប្រឆាំង ជំងឺ COVID – 19 (រូបថត៖ TTXVN)
 

វៀត​ណាមរកឃើញករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ៣២៨ នាក់ ដែលក្នុងនោះ មាន ២៩៨ នាក់​ត្រូវ​បាន​ប្រកាស​ជាសះស្បើយ។ នាបច្ចុប្បន្នមានករណីឆ្លងជំងឺត្រឹមតែ ៣០ នាក់ កំពុងត្រូវបាន ព្យាបាលនៅ​តាម​មណ្ឌល​សុខភាព។
 
ក្រសួង​សុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ៣ ខែមិថុនា វៀតណាមបន្ត មិនរកឃើញ​កណ​រីឆ្លង​ជំងឺ​ COVID – 19។ ដូច្នេះ ចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា រហូតដល់ម៉ោង ៦ ថ្ងៃទី ៣ ខែមិថុនា ពោលគឺ ៤៨ ថ្ងៃជាប់​ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លងជំងឺក្នុងសហគមន៍ឡើយ។
 
រហូតមក​ដល់បច្ចុប្បន្ន វៀតណាមរកឃើញករណីឆ្លងជំងឺ COVID – 19 សរុបចំនួន ៣២៨ នាក់ ដែលក្នុងនោះ មាន ២៩៨ នាក់ត្រូវបានប្រកាសជាសះស្បើយ។ នាបច្ចុប្បន្នមានករណីឆ្លងជំងឺត្រឹមតែ ៣០ នាក់ កំពុងត្រូវ​បាន​ ព្យាបាលនៅតាមមណ្ឌលសុខភាព។ ក្នុងនោះ ករណីធ្វើតេស្តអវិជ្ជមានលើកទី ១ ជាមួយ SARS-CoV-2 មាន​ចំនួន ៥ នាក់ ហើយ ករណីធ្វើតេស្តអវិជ្ជមានលើកទី ២ ឡើងទៅជាមួយ SARS-CoV-2 មានចំនួន ៥ នាក់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម