04/06/2020 14:06 GMT+7 print

ពិធីបុណ្យសពអតីតប្រធានខុទ្ទកាល័យរដ្ឋសភាលោក Vu Mao តាមពិធីបុណ្យសពជាន់ខ្ពស់


 លោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភា
 

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២០ នៅវិមាន​បុណ្យសពជាតិ លេខ ៥  Tran Thanh Tong (នៃទីក្រុងហាណូយ) គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីបុណ្យសពដ៏ខ្ពង់ខ្ពស់ជូនលោក Vu Mao អតីត​សមាជិក​គណៈ​កម្មាធិការមជ្ឈឹមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជា​អតីត​ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា។

នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ប្រធាន​គណៈ​កម្មាធិការ​ចាត់​តាំងមជ្ឈិម លោក Pham Minh Chinh; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong; ​ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សលោកស្រី Truong Thi Mai និងថ្នាក់ដឹកនាំជាច្រើនរូប អញ្ជើញមកគោរព​វិញ្ញាណក្ខ័ន្ធលោក Vu Mao ផងដែរ។ នៅក្នុងសៀវភៅកាន់ទុក្ខ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកទុក្ខ ជាមួយក្រុមគ្រួសាររបស់លោក Vu Mao ហើយបានសម្តែងនូវ​ការសោក​ស្តាយ​ដោយ​បាត់​បង់ថ្នាក់ដឹកនាំមួយរូប។
 
បន្ទាប់ពីពិធី​គោរពវិញ្ញាណក្ខ័ន្ធមក ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានខុទ្ទការល័យរដ្ឋសភា លោក Vu Mao បានធ្វើឡើង​នៅម៉ោង ១០ និង ៤៥ នាទីព្រឹកថ្ងៃដដែល។ពិធីបញ្ចុះសពបានធ្វើនៅទីបញ្ចុះសព Thien Duc ស្រុក Phu Ninh ខេត្ត​ Phu Tho។

លោក Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូល​រួម​សកម្មភាព​បដិវត្តន៍​កាលពីឆ្នាំ​១៩៥០ ហើយចូលជាប​ក្ខជននៃបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។
 
លោក​ធ្លាប់កាន់តំណែងជា៖ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៥, ៦, ៧, ៨, ៩; សមាជិកគណៈ កម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី៩, ១០, ១១; សមាជិកសភានីតិកាលទី៨, ៩, ១០, ១១ អតីតប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា; អតីតប្រធានខុទ្ទកាល័យរដ្ឋសភា; អតីតប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​និង​ក្រុមប្រឹក្សារដ្ឋ; អតីតប្រធានគណៈកម្មាធិការយុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា; អតីតលេ​ខា​ទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជាប្រធានមជ្ឈិម​សមាគម​មិត្ត​ភាព​វៀតណាម​-កម្ពុជា។
 
លោកបានទទួល​មេដាយអាយុបក្ស ៥៥ ឆ្នាំ; គ្រឿងឥស្សរិយយស ឯករាជ្យថ្នាក់ទី១; គ្រឿងឥស្សរិយ​យ​សតស៊ូ​ប្រឆាំង​អាមេរិកថ្នាក់ទី៣; គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១; គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់លេខ១ នៃព្រះ​រាជាណាចក្រកម្ពុជា; គ្រឿងឥស្សរិយយស Issara ថ្នាក់ទី១ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និង​គ្រឿងឥស្សរិយយសព្រះអាទិត្យរះរបស់ព្រះចៅអធិរាជ្យជប៉ុន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម