03/06/2020 13:03 GMT+7 print

តភ្ជាប់សហគ្រាសវៀតណាមជាមួយខ្សែសង្វាក់តម្លៃសកល


 បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ dangcongsan.vn)
 

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ក្រោមប្រធានបទ “VCIC Connect - ផ្ទេរប្រគល់បច្ចេកវិទ្យា ពន្លឿនវិនិយោគ និងតភ្ជាប់ទីផ្សារអន្តរជាតិ” ដែលបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ផ្លាស់ ​ប្ដូរថ្មី ច្នៃប្រឌិតនិងបន្សាំនឹងការប្រែប្រួលអាកាសធា​តុ VCIC របស់ក្រសួង វិ​ទ្យាសាស្ត្រ​និង​បច្ចេក​វិទ្យាសហការ​ជា​មួយ​ធនាគារពិភពលោក។ 

តំណាង​ ជាច្រើននៅសិក្ខាសាលាបានចាត់ទុកថា ក្រៅពីការលំបាកបង្កឡើងដោយ ជំងឺរាតត្បាត Covid-19 នោះ គឺក៏​កើត​មានឡើងឱកាសថ្មីៗដោយលំហូរទុន វិនិយោគកំពុងមាននិន្នាការផ្ទេរទៅកាន់វៀតណាម។ រដ្ឋាភិបាល​ជា​ច្រើន បាននិងកំពុងផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្ម ក៏ដូចជាយកចិត្តទុក ដាក់ដល់​សហគ្រាស​មកពីវៀត​ណាម​ផងដែរ។ លោក Tran Hai Linh ប្រធានសមាគមន៍ធុរជននិងវិ​និយោគិន​វៀតណាម-កូរ៉េខាង​ត្បូង​បាន ចាត់ទុកថា៖

“កូរ៉េខាង​ត្បូងមិន​មានប្រភពធនធានរ៉ែណាមួយឡើយ ប៉ុន្តែកត្តា ដែលធ្វើ​ឲ្យគេ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាក្នុង​អំឡុង​ពេល​រាប់សិបឆ្នាំកន្លងមកនេះ គឺវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងសារធាតុពណ៌ប្រផេះ។ នាពេលកន្លង​ទៅ ​កិច្ចសហប្រតិបតិ្ត​ការរវាងវៀតណាមនិងកូរ៉េខាងត្បូងលើវិ​ស័យវិទ្យាសាស្ត្រ បច្ចេក​វិទ្យាដើរតួនាទី​សំខាន់​ណាស់​ ដោយមិនត្រឹម​តែសមស្របនឹង លក្ខណៈរបស់សហគ្រាសវៀតណា​មប៉ុណ្ណោះទេ ថែមទាំងសមស្របនឹ​ង និន្នាការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ទៀតផង”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​