01/06/2020 13:04 GMT+7 print

បើកសម្ពោធតំបន់ផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


 ពិធីកាត់ខ្សែបូរបើកសម្ពោធផ្ទះគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣១ ឧសភា នៅទីក្រុង Can Tho គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៩បាន​រៀបចំ​ពិធីបើក​សម្ពោធ​តំបន់​ផ្ទះគោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៃយោធ​ភូមិភាគទី៩ទាំងមូល។ តំបន់គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ​ត្រូវបាន​សាងសង់​ឡើង​លើផ្ទៃដី​ចំនួន​១២០០​ម៉ែត្រការ៉េ ក្នុងនោះផ្ទះគោរពវិញ្ញាណក្ខ័ន្ធមានទំហំ៤៥០ម៉ែត្រការ៉េ ចំណែកឯសួនច្បារមានទំហំ៧៥០ម៉ែត្រការ៉េ​។
 
ក្នុងឱកាស​នេះដែរ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៩បានរៀបចំពិធី​ជួប​ជុំនិង​ប្រគល់​លិខិតប​ញ្ជាក់គុណូ​បការៈ​ជូន​ចំពោះបណ្ដាអតីត​កម្មាភិបាល​នៃយោធភូមិ​ភាគ​ដែល​មានការរួម​ចំណែក​ជាច្រើន​សម្រាប់ការ​រីក​ធំធាត់ នៃបក្សភាគនិងកងកម្លាំងប្រដាប់អាវុធនៃយោធភូ​មិភាគទី៩៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម