26/05/2020 15:42 GMT+7 print

វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិកអាចជាកូនសោរជំរុញពាណិជ្ជកម្មរវាងវៀតណាម-ឥណ្ឌា

នៅក្នុងសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀត ណាម-ឥណ្ឌា នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា Pham Sanh Chau បានឲ្យដឹងថា សំណើពិនិត្យឲ្យសម្រេចទទួលវិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលឥណ្ឌាផ្ញើរទៅកាន់ប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ មេសា។

ទិដ្ឋភាពនៅសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀតណាម-ឥណ្ឌា (រូបថត៖ VOV)


ក្នុងបរិបទដែលជំងឺរាតត្បាតសកល Covid-19 បណ្ដាលឲ្យការដោះដូរពាណិជ្ជកម្មសកលរងការរអាក់រអួលនោះ វិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិច ត្រូនិក (E-Co) នឹងជាកម្លាំងចលករដែលជួយឲ្យវៀតណាមនិងឥណ្ឌាឆ្ពោះ ទៅរកគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លាអាមេរិកដែលត្រូវបានដាក់ចេញ។ នៅក្នុងសិក្ខាសាលាតភ្ជាប់ធុរកិច្ចតាមវីដេអូវៀតណាម-ឥណ្ឌា នាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌា Pham Sanh Chau បានឲ្យដឹងថា សំណើពិនិត្យឲ្យសម្រេចទទួលវិញ្ញាបនបត្រសម្គាល់ប្រភពដើមអេឡិចត្រូនិកត្រូវបានរដ្ឋាភិបាលឥណ្ឌាផ្ញើរទៅកាន់ប្រទេសអាស៊ាននានាកាលពីថ្ងៃទី២៧ មេសា។ បន្ទាប់នោះ វៀតណាម ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ បានផ្លាស់ប្ដូរមតិជាមួយប្រទេសអាស៊ានផ្សេងៗអំពីបញ្ហានេះ ហើយចាត់ទុកថា សំណើរបស់ឥណ្ឌាគឺសមស្របនឹង ផលប្រយោជន៍នៃការអនុគ្រោះពន្ធដារ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ឥណ្ឌា (AIFTA)។

ប្រសិនបើសំណើរបស់រដ្ឋាភិបាលឥណ្ឌាត្រូវបានឯកភាពអនុម័តនេះគឺជាការបោះជំហានដ៏សំខាន់ក្នុងសកម្មភាពដោះដូរពាណិជ្ជកម្មរវាងអាស៊ាននិងឥណ្ឌានិយាយរួមនិងវៀតណាម-ឥណ្ឌានិយាយដោយឡែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម