26/05/2020 15:42 GMT+7 print

Politico៖ វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

នៅក្នុងដ្យាក្រាមវាយតម្លៃលទ្ធផលសុខភាពសហគមន៍និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ គេហទំព័រ politico.com បានបង្កើតផែនទីប្រសិទ្ធភាពរបស់ប្រទេសនាំមុខគេចំនួន ៣០ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ។

ដ្យាក្រាមវាយតម្លៃប្រសិទ្ធភាពរបស់ប្រទេសនាំមុខគេចំនួន ៣០ ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក្នុងនោះ វៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត (រូបចត៖ Politico)


តារាងរៀបចំណាត់ថ្នាក់របស់ Politico បានបែងចែកប្រទេសចំនួន ៣០ ទៅជាក្រុមពណ៌ចំនួន ៣ ដែលក្នុងនោះប្រទេសដែលមានគែមពណ៌ស្វាយជាប្រទេសដែលអនុវត្តវិធានការនៅកំរិតដ៏ម៉ឹងម៉ាត់ ប្រទេសដែលមានគែមពណ៌លឿងជាប្រទេសអនុវត្តវិធានការដាក់កំហិតនៅកំរិតល្មមៗ  រីឯទេសដែលមានគែមពណ៌ខៀវជាប្រទេសអនុវត្តវិធានការណ៍ដាក់កំហិតនៅកំរិតស្រាល។ ក្នុងចំណោមប្រទេសទាំងនេះ វៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងផែនទីនេះហើយជាប្រទេសដែលមានទាំងស្ថានភាពសុខភាពសហគមន៍និងស្ថានភាពសេដ្ឋកិច្ចដ៏ល្អបំផុតក្នុងការទប់ស្កាត់ជំងឺរាតត្បាតផងដែរ។

Politico បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើន ប៉ុន្តែគ្មានករណីណាមួយត្រូវបានស្លាប់ដោយជំងឺ Covid-19 ទេហើយសេដ្ឋកិច្ចរបស់វៀតណាមក៏ត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៧% ក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសដែលទប់ស្កាត់នឹងជំងឺរាតត្បាតសកល COVID-19 ប្រកបដោយជោគជ័យបំផុតនៅលើសកលលោកទាំងមូលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម