21/05/2020 14:50 GMT+7 print

វៀតណាមជំរុញការនាំចេញទៅកាន់ទីផ្សារឥណ្ឌា

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ហើយតម្រូវការទំនិញគឺសម្បូរបែបណាស់ ។

ចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូដោយប្រធានបទ “ ពន្លឿនពាណិជ្ជកម្មតាមរយៈសហគមន៍ជនវៀតណាមនៅឥណ្ឌា” (រូបថត៖ TTXVN)


នាថ្ងៃទី ២០ ខែឧសភា នៅឥណ្ឌានាយកដ្ឋានពន្លឿន ពាណិជ្ជកម្មវៀតណាម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) និងស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌា បានរួមសហការជាមួយសមាគមជនវៀតណាមនៅឥណ្ឌា នេប៉ាល់ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនាំចូលឥណ្ឌាប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូដោយប្រធានបទ “ ពន្លឿនពាណិជ្ជកម្មតាម រយៈសហគមន៍ជនវៀតណាមនៅឥណ្ឌា” ។ សិក្ខាសាលានេះមានគោលបំណងធ្វើជាស្ពានតភ្ជាប់រវាងសហគមន៍ជនវៀតណាមនៅឥណ្ឌា ដើម្បីផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជាមួយអង្គភាពអាជីវកម្មក្នុងស្រុកអំពីយថា ទស្សន៍ពាណិជ្ជកម្ម ក៏ដូចជាឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅឥណ្ឌា។

ថ្លែងនៅក្នុងសន្និសីទនេះ លោក Le Hoang Tai អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (VIETRADE) នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ហើយតម្រូវការទំនិញគឺសម្បូរបែបណាស់។ ដូច្នេះវៀតណាមនៅតែមានសក្តានុពលជាច្រើនក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារជិត ១,៤ ពាន់លាននេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម