20/05/2020 14:57 GMT+7 print

វៀតណាមជួយឧបត្ថម្ភដល់ប្រទេសជាច្រើនអំពីសម្ភារៈបរិក្ខារពេទ្យឆ្លើយតបនឹងជំងឺឆ្លង Covid-19

 ទំនិញឧបត្ថម្ភរួមមានម៉ាស់ សម្លៀកបំពាក់ការពារ និង ឧបករណ៍ kit ធ្វើតេស្តរកវីរុស SARS-CoV-2 ដែលបានផលិតដោយ វៀតណាមផ្ទាល់ ក្នុងតម្លៃសរុបចំនួន៤២ម៉ឺនដុល្លាអាមេរិក។

លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung (នៅកណ្ដាល) និងលោក លោកស្រីឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្ដាប្រទេស។ (រូបថត៖ baoquocte.vn)

ទទួលការប្រគល់សិទ្ធិរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល នាថ្ងៃទី ១៨ ឧសភា នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោកអនុរដ្ឋមន្រ្តី ការបរទេស Nguyen Quoc Dung បានប្រគល់ជានិមិត្តរូបនូវសម្ភារៈបរិក្ខារ ពេទ្យឆ្លើយតបនឹងជំងឺឆ្លង Covid-19 របស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាមជូនចំពោះរដ្ឋាភិបាលនិងប្រជាជននៃប្រទេសជាដៃគូយុទ្ធសាស្ត្រនិងដៃគូគ្រប់ជ្រុងជ្រោយទាំង៨នៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូងនិង ប៉ាស៊ីហ្វិក ខាងត្បូងរួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ ទំនិញឧបត្ថម្ភរួមមានម៉ាស់ សម្លៀកបំពាក់ការពារ និងឧបករណ៍ kit ធ្វើតេស្តរកវីរុស SARS-CoV-2 ដែលបានផលិតដោយ វៀតណាមផ្ទាល់ ក្នុងតម្លៃសរុបចំនួន៤២ ម៉ឺនដុល្លាអាមេរិក។ ថ្លែងនៅទីនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា វៀតណាម មានគោលបំណងចង់ចែករំលែកមួយផ្នែកនៃប្រភពធនធានតាមសមត្ថភាពរបស់ខ្លួន រួមចំណែកជាមួយប្រជាជននិងកម្លាំងនៅជួរមុខរបស់ប្រទេស នានាក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម